ពីនេះ ពីនោះ
ទស្សនៈ​ស្តីពី​«​ប្រជាធិបតេយ្យ​»​របស់​អ្នកប្រាជ្ញ​នានា​
20, Mar 2016 , 8:40 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទស្សនវិទូ​ជាច្រើន​បានបង្ហាញ​ការយល់ឃើញ​របស់ខ្លួន ចំពោះ​ប្រព័ន្ធ​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​។ តើ​មាន​ទស្សនវិទូ​ណាខ្លះ​និយាយ​ពី​ប្រជាធិបតេយ្យ​? តើ​ពួកគេ​យល់ឃើញ​យ៉ាងណា​ចំពោះ​ប្រព័ន្ធ​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​?


 
​លោក ហ្ស​ង់​ហ្សា​ក់រូ​សូ​(Jean Jacques Rousseau) ទស្សនវិទូ​ជនជាតិ​បារាំង បាន​លើក​ទស្សនៈ​ថា ប្រជាជន​ទាំងមូល​ជា​ម្ចាស់​អធិបតី និង​ជា​អ្នកប្រើប្រាស់​អធិបតេយ្យ​ទៅតាម​ច្បាប់​។ ច្បាប់​ដែល​បង្កើតឡើង គឺ​ត្រូវ​អនុវត្តន៍​ចំពោះ​មនុស្ស​ទូទៅ បើ​មិន​ដូច្នេះ​ទេ គឺ​មិនមែនជា​ប្រជាធិបតេយ្យ​ឡើយ​។ របប​ប្រជា​ធិ​តេ​យ្យ រដ្ឋាភិបាល​ត្រូវតែ​ខ្លាំង ប៉ុន្តែ​ត្រូវ​ចំណុះ​ច្បាប់​។ រដ្ឋាភិបាល​ជា​អ្នកអនុវត្ត​ច្បាប់ ហើយ​ប្រជាជន​ជា​អធិបតី​។ អធិបតេយ្យភាព របស់​ប្រជាជន ជា​អធិបតេយ្យ​ដែល​មិនអាច​បែងចែក​បាន និង​ផ្ទេរសិទ្ធិ​បានឡើយ ព្រមទាំង​ផ្សារភ្ជាប់​ទៅនឹង​ឆន្ទៈ​ទូទៅ​ដែល​មិនអាច​តំណាង​បាន​។​
 
​លោក ជើ​រ៉េមី បេន​ថាំ​(Jere’my Bentham) ទស្សនវិទូ​ជនជាតិ​អង់គ្លេស​បានលើកឡើង​ទស្សនៈ​ថា ដើម្បី​ជំរុញ​ឲ្យ​មាន​ប្រជាធិបតេយ្យ រដ្ឋាភិបាល គប្បី​ជំរុញ​ឲ្យ​មនុ​ស្សមាន​សុភ​ម​ង្គ​ម សម្រាប់​ទាំងអស់គ្នា​។ លោក​បានទាមទារ​ឲ្យ​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​សភា ដែល​ចាត់ទុកជា​កំណែទម្រង់​មួយ​ទៅលើ​សិទ្ធិ​បោះឆ្នោត​។ ការទាមទារ​នេះ បានសម្រេច​ជា​ផ្លា​ផ្កា​ក្រោយពេល​លោក​ទទួលមរណភាព​ក្នុង​ឆ្នាំ​១៨៣២​។​ដកស្រង់​៖ «​ប្រវត្តិ​គំនិត​នយោបាយ​ប​ស្ចឹ​ម​ប្រទេស​»​រៀបរៀង​ដោយ បណ្ឌិត អ៊ុំ ប៉ុ​ម​
 

Tag:
 ប្រជាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com