ពីនេះ ពីនោះ
រាំង ជា​រុក្ខជាតិ​ម្យ៉ាង​អាច​ព្យាបាល​ជំងឺ​ឈឺក្បាល​
21, Mar 2016 , 8:20 am        
រូបភាព
ដោយ: ថ្មីៗ
​រាំង គឺជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង ដែលមាន​កម្ពស់​ចាប់ពី ៨ ទៅ​១៥ ម៉ែត​។ ដើម​រុក្ខជាតិ​នេះ ដុះ​ក្នុងព្រៃ​មាត់សមុទ្រ ឬ​លើ​ទូល ដែលមាន​ជាតិ​កំបោរ​ជិត​សមុទ្រ​។ ដើម​រាំង មាន​ដុះ​នៅក្នុង​ប្រទេស ដែលមាន​អាកាសធាតុ​ក្ដៅ​ក្នុង​សកលលោក​។ វា​ក៏​ជា​រុក្ខជាតិ​ដែល គេ​អាច​យក ស្លឹក​ខ្ចីៗ​ធ្វើ​អន្លក់​បរិភោគ ។ ដើម​រាំង មិនសូវ​ជាប់​ល្អ​ទេ តែ​គេ​អាច​ប្រើ​ធ្វើ​រោង​បណ្ដោះអាសន្ន​បាន​។ សម្រាប់ គ្រូ​ផ្សំ​ថ្នាំបុរាណ គេ​យក ស្លឹក សំបក និង​ផ្លែ មក​ធ្វើជា​ឱសថ ព្យាបាល​ជម្ងឺ​ឈឺក្បាល និង​បណ្ដេញ​ស​ប្តិ​អាក្រក់​។​



[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]


© រក្សាសិទ្ធិដោយ thmeythmey.com