ល្បិច​ដើម្បី​គេង​លក់ ក្នុង​រយៈពេល​តែ ៣ នាទី​
ព័ត៍មានសុខភាព
ល្បិច​ដើម្បី​គេង​លក់ ក្នុង​រយៈពេល​តែ ៣ នាទី​
25, Apr 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​តើនរ​ណាខ្លះ ដែល​មិន​ចង់​គេង ឲ្យ​លក់​ស្កប់ស្កល់​នោះ​? យ៉ាងណាមិញ តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បា​នប​ង្ហ​ញ​ថា គ្រាន់តែ​ត្រដុស​ខ្នង​ធម្មតាៗ ក៏​អាចជួយ​ដល់​ការ​គេង កាន់​តែមាន​ប្រសិទ្ធភាព​ដែរ​។



​ការសិក្សា​ថ្មី ដែល​ចុះ​ផ្សា​ក្នុង​សារព័ត៌មាន Holistic Nursing បាន​ឲ្យ​ដឹងថា អ្នក​ដែល​ត្រូវបាន​គេ ម៉ាស្សា​ខ្នង​យឺត​រយៈពេល ៣ នាទី ឃើញថា​អាច ជំរុញ​ដល់​ការ​គេង​រហូតដល់ ៣៦ នាទី​ឯណោះ​។​

​ការសិក្សា​ខ្លះ បាន​ឲ្យ​ដឹងថា ចំនួន​រយៈពេល​បី​នាទី​នេះ គឺ​រាងកាយ​ត្រូវការ មុនពេល​វា​ចាប់ផ្តើម បង្កើតជា​អារម្មណ៍​ធូរស្រាល​។ អ្នកស្រាវជ្រាវ​បានបញ្ជាក់​ទៀតថា បទពិសោធន៍​នៃ​ការ​គេង របស់​មនុស្ស​ម្នាក់​គឺជា​ប្រធានបទ​ដ៏​ធំធេង​ណាស់ ដូច្នេះ គុណភាព​នៃ​ការ​គេង ក៏​អាស្រ័យ​ទៅតាម​មនុស្ស​ម្នាក់ៗ​ដែរ​។​

​របៀប​ធ្វើ ៖
    ចូរ​គេង​ផ្កាប់មុខ ឬ​ចំហៀង​
    អនុញ្ញាត​ឲ្យ​ដៃគូរ​អ្នក ប្រើប្រាស់​ចុង​ម្រាមដៃ​គេ ធ្វើ​ចលនា​យឺតៗ​ជា​រង្វង់ ដោយ​ចាប់ផ្តើម​ពី​ចុង​ឆ្អឹង​កង​ខ្នង ឡើង​មកដល់​កញ្ចឹងក​
    ចូរ​ធ្វើបែបនេះ​ម្តង​ហើយ​ម្តងទៀត រយៈពេល​ពីរ​បី​នាទី បើសិនជា​អ្នក​មិនទាន់ ទទួល​អារម្មណ៍​ងងុយគេង​ទេ​៕
    
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com