ពីនេះ ពីនោះ
តើ​ពាក្យ «​ស​ញ្ចឹ​ង​, សញ្ជឹង​» មួយណា​ត្រឹមត្រូវ​?
21, Mar 2016 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន ច្រើនតែ​សរសេរ​ពាក្យ​នេះ​តាម​ភាសា​និយាយ គឺ​សរសេរ​ជា «​ស​ញ្ចឹ​ង​» ដែលជា​ពាក្យ​ខុស​ទៅវិញ​។



​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​សញ្ជឹង​» ជា​កិរិយាសព្ទ មានន័យថា ទ្រឹង​ជញ្ជឹងគិត​ដោយ​អាការ​ក្រៀមក្រំ​។ ឧទាហរណ៍​៖ អង្គុយ​សញ្ជឹង​ធ្មឹង​ម្នាក់ឯង​។ ល​៕

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com