ពីនេះ ពីនោះ
តើ «​ការ​កាត់សេចក្ដី​ឧក្រិដ្ឋកម្ម​សង្គ្រាម​» មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​វិទ្យាសាស្ត្រ​នយោបាយ ?
22, Mar 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​នៃ​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ «​ការ​កាត់សេចក្ដី​ឧក្រិដ្ឋកម្ម​សង្គ្រាម​» ដូចខាងក្រោម​៖



​ការ​កាត់សេចក្ដី​ឧក្រិដ្ឋកម្ម​សង្គ្រាម មានន័យថា ជាការ​កាត់សេចក្ដី​ចំពោះ​អំពើ​ទាំងឡាយណា​ដែល​ត្រូវបាន​ចោទប្រកាន់​ទៅលើ​បទ​រំលោភច្បាប់​សង្គ្រាម និង​ទំនៀមទម្លាប់​សង្គ្រាម​ធ្ងន់ធ្ងរ និង​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ​។​

​ឧទាហរណ៍ ខែវិច្ឆិកា ឆ្នាំ​១៩៩៤ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានអនុម័ត​សេចក្ដីសម្រេចចិត្ត​លេខ ៩៥៥ បង្កើត​សាលាជម្រះក្ដី​ឧក្រិដ្ឋកម្ម​អន្តរជាតិ​សម្រាប់​កាត់ទោស​នៅ​ប្រទេសរ​វ៉ាន់ដា​។ សាលាជម្រះក្ដី​នេះ​មាន​សិទ្ធិអំណាច​កាត់ទោស​បុគ្គ​ល​ទាំងឡាយណា ដែល​ទទួលខុស​ត្រូវចំ​ពោះ​អំពើ​ប្រល័យពូជសាសន៍ និង​អំពើ​រំលោភបំពាន​ធ្ងន់ធ្ងរ​នៃ​ច្បាប់​មនុស្សធម៌​អំឡុង​សង្គ្រាមស៊ីវិល ឆ្នាំ​១៩៩៤ ក្នុងប្រទេសរ​វ៉ាន់ដា​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com