ពីនេះ ពីនោះ
EDC នៅឯណា​? ខ្សែភ្លើង​ដាច់​ធ្លាក់​កាត់​ផ្លូវ​៥០៤
22, Mar 2016 , 10:04 am        
រូបភាព
ដោយ: ថ្មីៗ
 
​អស់​រយៈពេល​ជាង​១​សប្តាហ៍​មកហើយ​ដែល​ខ្សែភ្លើង​មួយ​ច្រ​វ៉ា​យ​ដាច់​ធ្លាក់​កាត់​ផ្លូវ​លេខ​៥០៤​ស្ថិតនៅ​ខាងត្បូង​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​តំបន់​បឹងត្របែក​រាជធានី​ភ្នំពេញ​។ ខ្សែភ្លើង​នេះ​ដាច់​ធ្លាក់​ទ្រេត​ចំ​កណ្តាលផ្លូវ​៥០៤ ។ វា​មិន​ដាច់​ចរន្តអគ្គិសនី​ទេ តែ​វា​រំខាន​ដល់​ការ​ចរាចរណ៍​រថយន្ត​។ ឡាន​ខ្ពស់ៗ​បន្តិច​មិនអាច​ធ្វើដំណើរ​តាម​ដងផ្លូវ​នេះ​បានឡើយ​។


 
​អ្នកជិតខាង​ទាំងឡាយ​បានត្រឹមតែ​ឈរ​មើល តែ​មិនដឹង​ធ្វើ​យ៉ាងដូចម្តេច​។ ចំណែកឯ​ខ្សែភ្លើង​បាន និង​កំពុង​រង់ចាំ​សេវា​ជួយសង្គ្រោះ​ពី​បុគ្គលិក EDC៕ 





© រក្សាសិទ្ធិដោយ thmeythmey.com