ពីនេះ ពីនោះ
តើ​ពាក្យ «​បណ្ដាសា និង ផ្ដាសា​» មួយណា​ជា​ពាក្យ​ត្រឹមត្រូវ​?
22, Mar 2016 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​បណ្ដាសា និង ផ្ដាសា​» គឺជា​ពាក្យ​ពីរ ដាច់ដោយឡែក​ពីគ្នា ត្រឹមត្រូវ​ដូចគ្នា ហើយ​ក៏មាន​អត្ថន័យ​ប្រហាក់ប្រហែលគ្នា​ផងដែរ​។ ពាក្យ​ទាំងពីរ​នេះ​មាន​អត្ថន័យ​ដូចខាងក្រោម​៖



​ពាក្យ «​បណ្ដាសា​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ពាក្យ​ផ្ដន្ទា​, ពាក្យ​ជេរប្រទេច​, ពាក្យ​សំបូងសង្រូង​ឲ្យ​គេ​វិនាស​ហិនហោច​៖ ដាក់​បណ្ដាសា​, ត្រូវ​បណ្ដាសា​។​

​ពាក្យ​«​ផ្ដាសា​» មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ មានន័យថា ពោល​ពាក្យ​ផ្ដន្ទា​, ជេរប្រទេច​ផ្ដន្ទា​ឲ្យ​គេ​វិនាស​។ ឧទាហរណ៍​៖  ដាក់​បណ្ដាសា​, គេ​ផ្ដាសា​វា​ខ្លាំងណាស់ ព្រោះ​វា​ដើរ​ជាន់​ដំណាំ​គេ​ខ្ទេចខ្ទី​អស់​៕

 [​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com