ពីនេះ ពីនោះ
តើ​ពាក្យ «​ប្រតិក្រិយា​, បដិកិរិយា​, ប​តិ​កិរិយា​, និង ប្រតិកិរិយា​» មួយណា​ជា​ពាក្យ​ត្រឹមត្រូវ​?
23, Mar 2016 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​ប្រតិក្រិយា​, បដិកិរិយា​, ប​តិ​កិរិយា​, និង ប្រតិកិរិយា​» គឺជា​ពាក្យ​ដាច់ដោយឡែក​ពីគ្នា ត្រឹមត្រូវ​ដូចគ្នា ហើយ​ក៏មាន​អត្ថន័យ​ដូចគ្នា​ផងដែរ​។ ពាក្យ​ទាំងនេះ​មាន​អត្ថន័យ​ដូចខាងក្រោម​៖



​ពាក្យ «​ប្រតិក្រិយា​, បដិកិរិយា​, ប​តិ​កិរិយា​, និង ប្រតិកិរិយា​» ថ្នាក់​ពាក្យ​ជា (​ន​.)(​សំ​.)(​បា​.) ហើយ​ពីមុន​ពាក្យ​នេះ​មានន័យ​ដូច​និង​ពាក្យ ប្រតិកម្ម ដែរ​, ប៉ុន្តែ​ពាក្យ​នេះ សព្វថ្ងៃ​ប្រើ​សំដៅយក​ជន​ដែល​កាន់ជើង​ជ្រោមជ្រែង ដល់​ប្រតិកម្ម​នយោបាយ ឬ​ជន​បក្ខពួក​ដែល​ប្រឆាំង​ចំពោះ​សេចក្ដីចម្រើន ឬក៏​ចំពោះ​គោលបំណង​របស់ខ្លួន​។ ឧទាហរណ៍ ចាំ​ស្ដាប់​មើល​ជើងការ​នយោបាយ​ពួក​ប្រតិក្រិយា​សព្វថ្ងៃ តើ​វា​នឹង​ទៅជា​យ៉ាងណា​?

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com