ពីនេះ ពីនោះ
តើ «ជីកស្មៅត្រូវជីកទាំងឫស» មានអត្ថន័យដូចម្ដេចនៅក្នុងវិទ្យាសាស្ត្រនយោបាយ ?
× នៅក្នុងសទ្ទានុក្រមនៃបច្ចេកសព្ទរបស់វិទ្យាសាស្ត្រនយោបាយនិងការទូត ដែលអនុម័តដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ បានកំណត់អត្ថន័យ «ជីកស្មៅត្រូវជីកទាំងឫស» ដូចខាងក្រោម៖
ជីកស្មៅត្រូវជីកទាំងឫស មានន័យថា ជាពាក្យប្រើប្រាស់ជាសាកលក្នុងរបបផ្តាច់ការ។ ដោយឡែក ក្នុងសង្គមខ្មែរ ពាក្យនេះបានយកមកប្រើពេញនិយម និងអនុវត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥ ដល់ ១៩៧៩)។ តាមន័យត្រង់ ដើម្បីកុំឲ្យស្មៅដុះសាជាថ្មី គេត្រូវជីកយកទាំងឫស។ ប៉ុន្តែតាមន័យនយោបាយ បើគេយល់ថា ក្រុមណាឬបុគ្គលណាមួយ ដែលជាគូប្រជែង ឬគូប្រឆាំងមិនពេញចិត្តទៅនឹងមនោគមវិជ្ជារបស់គេ ត្រូវគេកម្ទេចចោលទាំងអស់ ដើម្បីកុំឲ្យប្រឆាំងតបតមកវិញ។
ឧទាហរណ៍៖ នៅឆ្នាំ ១៩១៧ បដិវត្តន៍រុស្ស៊ីបានអនុវត្តនយោបាយ ជីកស្មៅជីកទាំងឫស ដោយបានសម្លាប់រាជវង្សស្ដេចត្សារទាំងពូជ៕
© រក្សាសិទ្ធិដោយ thmeythmey.com