ព័ត៍មានសុខភាព
សុខភាព៖ ទទួលទាន​ស៊ុត​អាច​ការពារ​ជំងឺមហារីក​ដោះ​?
26, Aug 2019 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Harvard បាន​រកឃើញថា ការទទួល​ទាន​ស៊ុត ក្នុង​វ័យ​ជំទង់​គឺអាច​ជួយ​ការពារ​ជំងឺមហារីក​ដោះ បាន​ដូចជា​មនុស្សពេញវ័យ​បាន​ផងដែរ​។ ការសិក្សា​មួយ​ផ្សេងទៀត បាន​បង្ហាញថា​ស្ត្រី​ដែល​ទទួលទាន​ស៊ុត យ៉ាងហោចណាស់​ឲ្យ​បាន​៦​គ្រាប់ ក្នុង​មួយ​សប្តាហ៍ គឺអាច​បន្ថយ​អត្រា​ប្រឈម​នឹង​ការវិវត្ត​កើតមាន​នូវ​ជំងឺមហារីក​ដោះ​នេះ បាន​ដល់​ទៅ ៤៤​ភាគរយ ច្រើនជាង​ស្ត្រី​ដែល​បាន​ញាំ​វា​តែ​២​ឬ​៣​គ្រាប់​ក្នុង​មួយ​សប្តាហ៍​។​

 
​លើសពីនេះ​ផងដែរ ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ North Carolina បាន​រកឃើញថា​សារជាតិ កូ​លីន ( choline) ដែលមាន​នៅក្នុង​ផ្នែក​ក្រហម​នៃ​ស៊ុត គឺ​អាចជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ដោះ​បាន​ដល់​ទៅ ២៤​ភាគរយ​។ ស៊ុត​ផ្នែក​ក្រហម គឺមាន​ផ្ទុក​សារជាតិ កូ​លីន​នេះ​ចំនួន ១២៥,៥​មី​លី​ក្រាម ដែល​នេះ​ជា​ចំនួន​ស្មើរ​នឹង ១/៤ នៃ​ចំនួន​ដែល​ត្រូវបាន​ណែនាំ​ឲ្យ​ទទួលទាន​ជាប្រចាំ​ថ្ងៃ ដូច្នេះ​អ្នក​អាច​ទទួលទាន​ស៊ុត ២​គ្រាប់​សម្រាប់​អាហារ​ពេលព្រឹក ដើម្បី​ទទួលបាន​នូវ​សារជាតិ​កូ​លីន​ពាក់កណ្តាល ក្នុង​រយៈពេល​មួយថ្ងៃ ៕
 
  ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com