ពីនេះ ពីនោះ
អំពើ​ល្អ​១០​យ៉ាង​ដែល​មនុស្ស​គួរ​ធ្វើ​
27, Mar 2016 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទ្រឹស្តី​កម្មផល របស់​ព្រះពុទ្ធ​បាន​ទូន្មាន​ថា បុគ្គល​កសាង​អំពើ​ណា និង​ទទួលបាន​ផល​នោះ​។ ហេតុនេះ មនុស្ស​គួរ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ​ទាំង​១០​យ៉ាង ដើម្បី​ទទួលបាន​នូវ​សេចក្តីសុខ​សុភមង្គល​។ តើ​អំពើ​ល្អ​ទាំង​១០​យ៉ាង មាន​អ្វីខ្លះ​?


 

​ក​)​ការប្រព្រឹត្ត​អំពើ​ល្អ​ដោយ​កាយ​៣ (​កាយសុចរិត​)
​ទី​១៖​ការ​វៀរចាក​អំពើ​កាប់សម្លាប់​មនុស្ស ឬ​សត្វមានជីវិត
២.​ការមិន​កេង​បន្លំ​យក​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ​ឬក៏​ប្រើ​ឲ្យ​អ្នកដទៃ​លួច ឆក់​។           
៣.​ការមិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម ទៅលើ​ប្តី ឬ ប្រពន្ធ​អ្នកដទៃ​។​
​ខ​. ការប្រព្រឹត្ត​អំពើ​ល្អ​ដោយ​វាចា​៤ (​វចីសុចរិត​)
៤.​វៀរចាក​នូវ​ការ​ពោល​ពាក្យ​កុហក​បោកប្រាស់​បំភាន់​ភ្នែក​អ្នកដទៃ​។​
៥.​ការមិន​ពោល​ពាក្យ​ញុះញង់ បំបែកបំបាក់​អ្នកដទៃ​។
៦.​ការនិយាយ​ពាក្យ​ផ្អែមល្ហែម​ទន់ភ្លន់​ពីរោះ ដែល​ជាទី​គាប់  ត្រចៀក ត្រូវចិត្ត​នៃ​អ្នកដទៃ គឺ​ការមិន​និយាយ​ទ្រគោះបោះបោក​ចាក់​ដោត​បញ្ឈឺចិត្ត​គេ​ជាដើម​។​
៧.​ការនិយាយ​អំពី​ប្រយោជន៍ និង​សេចក្តីចម្រើន​ទាំងពីរ​ប្រការ​គឺ​ផ្លូវលោក និង​ផ្លូវធម៌ ពោលគឺ​មិន​និយាយ​ពោល​ពាក្យ​រោយរាយ​ឥតប្រយោជន៍​។
​គ​) ការប្រព្រឹត្ត​អំពើ​ល្អ​ដោយ​ចិត្ត​៣ (​មនោ​សុចរិត​)
៨. មិន​តាំងចិត្ត​គិត​សម្លឹង​រំពៃ​យក​ទ្រព្យ​អ្នកដទៃ​មកជា​ទ្រព្យ​របស់ខ្លួន​។ 
៩.​មិន​ចងគំនុំ​គុំ​គួ​ន​ធ្វើ​ឲ្យ​អ្នកដទៃ​វិនាស និង​មិនត្រូវ​បៀតបៀន​អ្នកដទៃ ពោលគឺ​ត្រូវមាន​សម្ម​សង្ក​ប្បៈ​(​ត្រិះរិះ​ត្រឹមត្រូវ​)​។
១០.​សេចក្ដី​យល់ឃើញ​ត្រូវ (​សម្មាទិដ្ឋិ​) គឺ​ឃើញថា​ធ្វើបុណ្យ​បាន​បុណ្យ ធ្វើបាប​បាន​បាប​។

​ដកស្រង់​៖ បទ​បង្ហាញ​របស់​សាស្ត្រាចារ្យ ហ៊ឹម ញា​ណា​រិ​ទ្ធ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​រាជបណ្ឌិត្យសភាកម្ពុជា


Tag:
 ​ព្រះពុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com