ពីនេះ ពីនោះ
តើ​ប្រធានាធិបតី​ទី​១​របស់​អាមេរិក មាន​ទស្សនៈ​សំខាន់ៗ​អ្វីខ្លះ​?
27, Mar 2016 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ច​ច វ៉ា​ស៊ិន​តោន​(Goerge Washington) គឺជា​ប្រធានាធិបតី​ទី​១​របស់​សហរដ្ឋអាមេរិក​។ លោក​កាន់តំណែង​ជា​ប្រធានាធិបតី​ចាប់​ឆ្នាំ​១៧៨៩​ដល់​ឆ្នាំ​១៧៩៧​។ លោក​ជា​បុគ្គល​ដ៏​សំខាន់​មួយរូប​ក្នុង​ទាម​ទាម​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​។ តើ​ច​ច វ៉ា​ស៊ិន​តោន បាន​បន្សល់​ទស្សនៈ​សំខាន់ៗ​អ្វីខ្លះ​?

 


-​    ​ខ្ញុំ​ធ្វើដំណើរ​លើ​វិថី​មួយ ដែល​ពុំមាន​អ្នកណា​ធ្លាប់​ដើរ​។ ចាប់ពីពេលនេះ​ទៅ កិច្ចការ​គ្រប់យ៉ាង​របស់ខ្ញុំ​នឹង​កាន់តែ​រីកចម្រើន​ទៅមុខ​។​

-​    ​ការងារ​គ្រប់បែបយ៉ាង​អាច​សម្រេចបាន ប្រសិនបើ​យើង​ធ្វើ​វា​ឲ្យ​បាន​ញឹកញាប់​។

-​    ​ប្រសិនបើ​ខ្ញុំ​ទទួលយក​មុខតំណែង​ជា​ប្រធានាធិបតី ខ្ញុំ​ហាក់បីដូចជា​មានការ​អៀនខ្មាស​ក្នុងការ​ទទួលយក​។ នេះ​ជា​និស្ស័យ​ក្នុង​ជីវិត​របស់ខ្ញុំ​។ 

-​     យើង​មិនអាច​តម្រូវ​ចិត្ត​មនុស្ស​គ្រប់គ្នា​បានឡើយ​។ ខ្ញុំ​ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​អនុវត្ត​ច្បាប់ ហេតុនេះ វា​ប្រាកដជា​ធ្វើ​ឲ្យ​អ្នកខ្លះ​គេ​មិន​សប្បាយចិត្ត​ជាមួយ​ខ្ញុំ​ឡើយ​។

-​    ​បើ​សេរីភាព​បញ្ចេញមតិ​របស់​រាស្ត្រ​ត្រូវគេ​បំបិទ​រហូតដល់​ក្លាយជា​មនុស្ស​«​គ​»​អស់ហើយ​នោះ ប្រជារាស្ត្រ​ក៏​មិន​ខុសពី​សត្វ​ចៀម​ឬ​ពពែ ដែល​គេ​កៀង​ចូល​កន្លែង​សត្តឃាត​នោះទេ​។

-​    ​ការប្រព្រឹត្ត​ខុស គឺជា​រឿង​ធម្មតា តែ​ការកែ​កំហុស គឺជា​សេចក្តីក្លាហាន​អង់អាច​។

-​    ​ការឡើង​ឋានៈ​ជា​ថ្នាក់ដឹកនាំ​ប្រទេស ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា វា​មិន​ខុសពី​សត្វ​ជ្រូក​ដែល​កំពុង​នៅលើ​ជ្រុ​ញ​ប៉ុន្មាន​ឡើយ​។

-​    ​មនុស្ស​ភាគច្រើន តែងតែ​ស្រឡាញ់​អំណាច ហើយ​ចូលចិត្ត​ប្រើ​អំណាច​ទាល់តែ​ហួស​ព្រំដែន ព្រោះ​អំណាច​ជា​អាហារ​ដ៏​ឆ្ងាញ់​របស់គេ​។

-​    ​ការពារ​ប្រសើរ​ជាង​ព្យាបាល​។​…

​ដកស្រង់​៖ «​វាចា​មាស​ពី​សេត​វិមាន​» រៀបរៀង ដោយ គឹម ចាន់ណា


Tag:
 ច​ច វ៉ា​ស៊ិន​តោន
© រក្សាសិទ្ធិដោយ thmeythmey.com