ពីនេះ ពីនោះ
៨​ចំណុច​ដែល​គួរ​អនុវត្ត​បន្ទាប់ពី​លែងលះ​រួច​!
28, Mar 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​រឿងរ៉ាវ​លែងលះ របស់​គូ​ស្វាមីភរិយា​នីមួយៗ អាចមាន​ភាពខុសប្លែកៗ​គ្នា​។ ប្រហែលជា​អ្នក​ធ្លាប់ បាន​រៀបការ ហើយ​រស់នៅ​ជាមួយគ្នា ក្នុង​រយៈពេល​ជាច្រើន​ទស្សវត្ស ឬ ក៏​ប្រហែលជា អ្នក​ទើបតែនឹង​រៀបការ បាន​រយៈពេល​ត្រឹមតែ​មួយឆ្នាំ ឬ ពីរ​ឆ្នាំ​។ អ្នក​អាច​នឹង​មានកូន​រួចទៅហើយ ឬ ក៏​មិនទាន់មាន​។ ប្រហែលជា ការ​លែងលះ​នេះ គឺជា​គំនិត​របស់​អ្នក ឬ ក៏​អាចជា​គំនិត​របស់​ដៃគូ​អ្នក ឬ វា​អាចជា​គំនិត​របស់ អ្នក​ទាំងពីរ ដែល​យល់ឃើញថា ការរស់នៅ​បែក​គ្នា គឺជា​ជម្រើស​ចុងក្រោយ ដែល​ប្រសើរ​បំផុត ។ អ្នក​អាច​នឹងមាន​សភាព​ធូរស្រាល​ចិត្ត​, ឬ អ្នក​អាចមាន​អារម្មណ៍​ថា​ឈឺចាប់ ឬ ក៏​កើត​មាននូវ​អារម្មណ៍​ទាំង ពីរ​នេះ ក្នុងពេល​តែមួយ ។​



​ប៉ុន្តែ​មិន​ថា មូលហេតុ​ណាមួយ​ដែល ធ្វើអោយ​អ្នកដើរ​មកដល់​ផ្លូវ​មួយ​នេះ សំណួរ​ដែល​អ្នក​ចាំបាច់ ត្រូវ​ឆ្លើយ​នោះ​គឺថា តើ​អ្នក​គួរ​ធ្វើ ការបន្ត​ដំណើរ​ជីវិត​បែបណា​ទៀត ចាប់ពីពេលនេះ​ទៅ ? ហើយ​តើ​អ្នក ត្រូវ ស្វែងរក​ថា​ខ្លួនឯង​ជា​នរណា អោយ​ប្រាកដ និង អ្វីដែល​អ្នក​ចង់បាន នៅក្នុងនាម​ជាម​នុស្ស​ថ្មី ដែល​កំពុង​ស្ថិតនៅ​តែម្នាក់ឯង​? តើ​ដំណើរ​ជីវិត​ថ្មី​របស់​អ្នក នឹង​មើលទៅ​មាន​សភាព​ដូចម្តេច​ដែរ ហើយ​ថា តើ​អ្នក​គួរ​ចាប់ផ្តើម​បន្តដំណើរ ជាថ្មី​នៅក្នុង​ស្ថានភាព​នេះ បែបណា ?

​ទាំងនេះ គឺជា​គ​ន្លឹ​ទាំង​៨​យ៉ាង ដែល​អាចជួយ​សាង​ជីវិត​អ្នកជា​ថ្មី ៖

១. អនុញ្ញាតអោយ​ខ្លួន​អ្នក ធ្វើការ​បញ្ចេញ​នូវ​ភាព​សោកសៅ​
​គ្មាន​នរណាម្នាក់​ដែល​ធ្វើការ​រៀបការ ហើយ​បាន​គិតថា ខ្ញុំ​ប្រាកដថា នៅ​ថ្ងៃ​ណាមួយ​ពួកយើង នឹង​លែងលះគ្នា​! បើទោះបីជា ការ​លែងលះ​នេះ​គឺជា​អ្វីដែល​អ្នក​ចង់បាន ក៏​ពេលវេលា​នៃ​ការ​បែក​គ្នា​នេះ នៅតែ​តំណាងអោយ ភាព​បាត់បង់​មួយ​ដ៏​ធំធេង ចំពោះ​អ្នក​។​

​មិន​ថា អ្នក​ធ្លាប់បាន​ជួប​ជីវិត​អាពាហ៍ពិពាហ៍ និង ការ​លែងលះ​ស្ថិតក្នុង​ស្ថានភាព​បែបណា វា​នៅតែ​ធ្វើ អោយ​អ្នកមាន​អារម្មណ៍​ថា វា​ជា​ក្តី​ទុក្ខសោក នេះ​បើ​យោងតាម​សំដី របស់​គ្រូពេទ្យ​អនុបណ្ឌិត​ផ្នែក​ចិត្ត​វិទ្យា Florence Falk និង ជា​អ្នកនិពន្ធ​សៀវភៅ វិធីសាស្ត្រ​ក្នុង​ការរៀន​រស់នៅ​ជា​ស្ត្រី​តែម្នាក់ឯង​។​

​អ្នក​អាច​នឹងមាន​អារម្មណ៍​ថា​ស្តាយក្រោយ នូវ​អ្វីដែល​អ្នក​បានធ្វើ ឬ ក៏​មិន​បានធ្វើ ឬ ឆ្ងល់​ថា​តើ​អ្នកមាន បានធ្វើការ​ស​ម្រ​ច​ចិត្ត​ខុស​ឬទេ​? អ្នក​មិនត្រូវ​រស់នៅ ជាមួយ​អារម្មណ៍​ទាំងនោះ​ទៀត​ទេ ប៉ុន្តែ​អ្នក​អាច បង្កើត​កន្លែង​មួយ​សម្រាប់​ដាក់​ពួកវា ។ ការបាត់បង់ គឺជា​ការបាត់បង់ ។ វា​ត្រូវមាន​កន្លែង​ណាមួយ​ត្រូវ មាន​ភាព​ទំនេរ ដែល​អាចអោយ​វត្ថុ​អ្វីមួយ អាចបំពេញ​ទីនោះ​បាន បើទោះបីជា​វា ហាក់​នឹងមិន​សាក​សម ស្ថិតនៅក្នុង​ទីនោះ​ក៏ដោយ ។​

២.  ធ្វើការ​ឆ្លងកាត់ អារម្មណ៍​របស់​អ្នក​
​កុំ​ព្យាយាម ចង​ភ្ជួរ​នូវ​រឿងរ៉ាវ ជាច្រើន​ដែលមាន​នៅក្នុង​ទំនាក់ទំនង​នាពេល​អតីតកាល ទៅក្នុង​ជីវិត​ថ្មី របស់​អ្នក​។ ព្យាយាម​ស្វែងរក​វិធី ក្នុងការ​ស្រាយ​ចេញ​នូវ​អារម្មណ៍​រារែក ដែល​កើតចេញ ពី​ការបាត់បង់ ជីវិត​អាពាហ៍ពិពាហ៍ នេះ​ជា​ដំបូន្មាន​របស់លោក​បណ្ឌិត​ផ្នែក​ចិត្ត​វិទ្យា Robert Alberti និង ជា​អ្នកនិពន្ធ​រួម នៃ​សៀវភៅ ដែលមាន​ចំណងជើង​ថា ការកសាង​ខ្លួនឯង​ជាថ្មី នៅពេលដែល​ទំនាក់ទំនង​ត្រូវបាន​បញ្ចប់​។​

​វា​អាច​មានន័យថា អ្នក​ត្រូវ​ព្យាយាម​និយាយ​នូវ​អារម្មណ៍ របស់​អ្នក ទៅកាន់​អ្នកជំនាញ​ព្យាបាល​ផ្លូវចិត្ត ឬក៏​ធ្វើ​ការផ្តោត​ថាមពល​របស់​អ្នក ទៅលើ​សកម្មភាព​ដែល​ធ្វើអោយ​ខ្លួនប្រាណ​អ្នកមាន​សុខភាព​ល្អ និង មាន​ភាព​រីករាយ​។  វា​ជាការ​ធម្មតា​នោះទេ ក្នុងការ​លុបបំបាត់​នូវ​អារម្មណ៍​ទាំងអស់នេះ​ចេញ ពី​ក្នុង ខួរក្បាល​អ្នក ប៉ុន្តែ​អ្នក​ត្រូវ ធ្វើការ​តទល់​ជាមួយនឹង​ពួកវា ឬ ក៏​ពួកវា​អាច​នឹង បំពុល​ជីវិត​របស់​អ្នក ទៅ​ថ្ងៃមុខ​ទៀត​។​

​ប្រសិនបើ​អ្នក​យល់ថា ខ្លួន​អ្នកត្រូវការ​នូវ​វិធី​នៃ​ការព្យាបាល នោះ​អ្នក​ប្រហែលជា​ត្រូវ​ចងចាំ​ក្នុង​ចិត្ត​ថា ការព្យាបាល​នេះ គឺ​មិនមែន​បានន័យថា អ្នកមាន​បញ្ហា ឬ កំពុងស្ថិត​ក្នុង​វិបត្តិ​នោះទេ​។ វា​អាចជា​វិធី​មួយ​ដ៏ ប្រសើរ ដែល​អាច​នាំអោយ​អ្នក ឈានទៅរក​ជីវិត​ថ្មី​មួយ​ដែល​ប្រសើរ​ជាង​នេះ  ជាមួយនឹង​នរណាម្នាក់ ដែល​នឹងមិន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក តែ​វា​ជា​ខ្លួន​អ្នក​ផ្ទាល់​។​

៣. រៀន​ស្រលាញ់​ខ្លួនឯង​
​វា​អាច​ស្តាប់ទៅ​ហាក់ដូចជា ងាយស្រួល ប៉ុន្តែ​ការពិត មាន​មនុស្ស​ជាច្រើន មាន​អារម្មណ៍​ថា មិន​ពេញចិត្ត​ចំពោះ​ខ្លួនឯង បន្ទាប់ពី​ពួកគេ​បានធ្វើការ​លែងលះ ។​

​អ្នក​អាច​នឹង​គិតថា ប្រហែលជា​ខ្លួន​អ្នក មាន​បញ្ហា​ឆ្គាំឆ្គង​ត្រង់​ផ្នែក​ណាមួយ ទើបបានជា​អ្នក​មិនអាច ថែរក្សា​ទំនាក់ទំនង​នេះ អោយ​គង់វង្ស​បាន​។ អ្នក​ត្រូវមាន​ទំនុកចិត្ត និង ជឿជាក់​លើ​ខ្លួនឯង ព្រម ទាំង​មាន​សម្ថ​ភាព  ក្នុងការ​ផ្តល់​តម្លៃ​ដល់​ខ្លួន​អ្នក​។ នេះ​គឺជា​វិធី ដែល​អ្នក​អាចអនុវត្ត បន្ត​នៅក្នុង​វិធី ព្យាបាល​របស់​អ្នក ។​

៤.  ស្វែងរក​សារជាថ្មី ថា​អ្នក​ធ្លាប់ជា​នរណា​
​ជាពិសេស ប្រសិនបើ​អ្នក​បាន​រៀបការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ អ្នក​ប្រហែលជា​បាន​បោះចោល​នូវ​សកម្មភាព​ជាច្រើន ដែល​អ្នក​ធ្លាប់មាន​ភាព​រីករាយ​ជាមួយ​ពួកវា នៅពេលដែល​អ្នក​នៅ​លីវ ដោយសារតែ​វា មិនមាន​ភាព​សាក​សម សម្រាប់​ជីវិត​ជា​គូរ​បស់​អ្នក​។​

​ប្រហែលជា​អ្នក ចូលចិត្ត​ចេញទៅ​ដើរលេង​នៅ​ខាងក្រៅ ប៉ុន្តែ​ដៃគូ​របស់​អ្នក គឺ​ចូលចិត្ត​នៅតែ​ក្នុងផ្ទះ ។ ប្រហែលជា​អ្នក តែងតែ​ចូលចិត្ត ចេញទៅ​មើល​កុន តែ​ស្វាមី​អ្នក មិន​ចូលចិត្ត​វា​។ អ្នក​អាច​គិត​ឡើងវិញ នឹង រំលឹក​នូវ​អ្វីដែល​អ្នក​ធ្លាប់មាន​ភាព​រីករាយ​ជាមួយនឹង​ពួកវា រួច​ធ្វើការ​សួរ​ខ្លួនឯង​នូវ សំណួរ​ទាំងនេះ ៖ តើ​អ្វី​ជា​ចំណង់​ចំណូលចិត្ត និង សកម្មភាព​ដែល​អ្នក​ចូលចិត្ត​ធ្វើ​ជាងគេ មុនពេល​អ្នក​រៀបការ​?  តើ​អ្វីខ្លះ ដែល​អ្នក​បាន​ដកខ្លួន​ចេញពី​ពួកវា នៅពេល​អ្នកមាន​ដៃគូ​? ការចាប់ផ្តើម​អនុវត្ត និង រំលឹក​នូវ​រឿងរ៉ាវ ដែល​ធ្វើអោយ​អ្នក​ចាប់អារម្មណ៍ សារជាថ្មី​ឡើងវិញ​គឺជា​វិធី​មួយ ដ៏​សំខាន់​ក្នុងការ កសាង​ខ្លួន អ្នក​សារជាថ្មី ។​

៥. ស្វែងរក​ផ្នែក​ថ្មី​មួយ នៃ​ជីវិត​របស់​អ្នក​
​ការផ្លាស់ប្តូរ​ជីវភាព ក្នុងអំឡុងពេល នៃ​ការ​លែងលះ បើទោះជា​វា ជារឿយៗ មាន​ភាពលំបាក និង មិនត្រូវ​បានទទួល​ការស្វាគមន៍ អ្នក​ត្រូវ​ចាំ​ថា ថ្ងៃ​ណាមួយ​អ្វីៗ​នឹង​ប្រែក្លាយជា​ល្អ នោះ​អ្នក​ត្រូវធ្វើ​ការផ្លាស់ ប្តូរ និង សាកល្បង​នូវ​របៀប​រស់នៅ ក្នុង​បែបផែន​ថ្មី​មួយ ។ ប្រហែលជា​វា អាច​ដូចជា​ការសាកល្បង ក្នុង​ការលេង​កីឡា​ប្រភេទ​ថ្មី​មួយ ឬ អ្នក​អាច​ពិចារណា​ពី កន្លែង​ផ្សេង​ណាមួយ​ដែល​អ្នក​អាច​ទៅធ្វើ​ការ គោរពបូជា ឬ ក៏​អ្នក​អាច ចាប់ផ្តើម​ចូលរៀន​នូវ​មុខវិជ្ជា ជំនាញ​អ្វីមួយ​ថ្មី​ដែល​អ្នក​ចូលចិត្ត​។ វា​ក៏​ប្រហែលជា អ្នក​អាច​នឹង​ចង់ ផ្លាស់ប្តូរ​ទីកន្លែង​ទៅ​រស់នៅ ក្នុង​ទីក្រុង​ថ្មី​មួយ ឬ ចំណាយពេល​មួយឆ្នាំ​រស់នៅ​ខាងក្រៅ ប្រទេស ។ នេះ​សុទ្ធតែ ជា​សកម្មភាព​ថ្មីៗ ដែល​អ្នក​អាច​ចាប់ផ្តើម សាកល្បង​ធ្វើ​នៅក្នុង ដំណើរ​ជីវិត​ថ្មី របស់​អ្នក​។​

​ពិតណាស់ អ្នក​មិនអាច ហោះ​ចេញពី​បញ្ហា​នេះ បាន​ភ្លាមៗ​នោះទេ​។ វា​អាច​ដោយសារតែ អ្នកមាន កាតព្វកិច្ច​ផ្សេងៗ​ជាច្រើន​ទៀត ដែល​អ្នក​ត្រូវបំពេញ​ជា​រៀងរាល់ថ្ងៃ ដូចជា​៖ ទំនួល​ខុសត្រូវ​ចំពោះ​កូន (​នេះ​ប្រសិនបើ​អ្នក​បាន ក្លាយខ្លួនជា​ឳ​ពុក ឬ ម្តាយ​គេ​នោះ ), ការទទួលខុសត្រូវ​ចំ​ពោះ​ការងារ និង អាចជា បញ្ហា​ថវិកា​ប្រចាំ​គ្រួសារ ដែល​ពួកវា​អាច​នឹង ត្រូវបាន​ធ្វើអោយ​អ្នក​ឈឺចាប់ ដោយ​ការ​លែងលះ​នេះ ។​

​ប៉ុន្តែ​ឱកាស​នោះ​គឺថា ទោះជា​អ្នក​មិនអាច​ធ្វើបាន​នូវ​អ្វី ដែល​អ្នក​ចង់​ធ្វើ​នោះ​ក៏ដោយ ក៏​អ្នក​អាច​នឹងមាន ការផ្លាស់ប្តូរ​ផ្សេងទៀត ដែល​អាច​នឹង​កើតមាន​ចំពោះ​អ្នក នៅពេលដែល​អ្នក​ព្យាយាម​ស្វែងរក​ពួកវា​។ ដូច្នេះ អ្នក​មិនត្រូវ​មានការ​បដិសេធ ចំពោះ​ពាក្យ​ថា​កែប្រែ​នោះទេ ដោយ​គ្រាន់តែ​អ្នក​មិនអាច​ធ្វើការ​ផ្លាស់ ប្តូរ​បាន​ទាំងស្រុង​នោះ ។​

​ដរាបណា ការកែប្រែ​ទាំងនោះ ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព និង ធ្វើអោយ​ផ្លូវចិត្ត​អ្នក​រឹងមាំ នោះ​ពួកវា សុទ្ធតែ​សាក​សម​សម្រាប់​អ្នក​។ ត្រូវ​គិតថា តើ​អ្នក​ចង់​កា្ល​យ​ជា​នរណា វា​អាចជា​មនុស្ស​ដែល​អ្នក​ចង់​ធ្វើ មុនពេល​អ្នក​រៀបការ ឬ ក៏ ក្លាយជា​មនុស្ស​ថ្មី​ម្នាក់​ផ្សេងទៀត ? តើ​មាន​កត្តា​អ្វីខ្លះ ដែល​អ្នក​អាច​ធ្វើបាន ដើម្បី ទទួលបាន​នូវ​ការផ្លាស់ប្តូរ​ទាំងនេះ ?

​ស្វែងរក​នូវ​រាល់​ការផ្លាស់ប្តូ​រណា ដែល​អ្នក​អាច​ធ្វើបាន ជំនួស​អោយ ការរស់នៅ​ជាមួយនឹង​អារម្មណ៍ ចង់បាន​នូវ​របស់ ដែល​អ្នក​មិនអាច​យកបាន​។​

៦. ហ៊ាន ក្នុងការ​រស់នៅ​ម្នាក់ឯង​
​ការរស់នៅ​ម្នាក់ឯង មិនមែន​បានន័យថា អ្នក​ត្រូវ​រស់នៅ​ដាច់​សង្វែង និង មិនដែល​ឃើញ​នរណាម្នាក់ នោះទេ​។ វា​គ្រាន់តែ​បានន័យថា អ្នក​មិនមែន​រស់នៅក្នុង​ជីវិត​គូ​ទៀត​ទេ ។ សង្គម​ត្រូវបាន ទទួលស្គាល់ នូវ​ស្ថានភាព​បែបនេះ ។ មាន​មនុស្ស​ច្រើនជាង ៣០​លាន​នាក់ ដែល​បានរស់នៅ​ដោយ ម្នាក់ឯង នៅក្នុង​សង្គម​នាពេល​បច្ចុប្បន្ន​នេះ ។ វា​ពិតជា​មនុស្ស​ច្រើនណាស់ ហើយ​វា​ក៏​អាច​មាននូវ ឱកាស ជាច្រើន ក្នុងការ​បង្កើត​ទំនាក់ទំនង​នៅក្នុង​សង្គម​ផងដែរ​។ វា​អាច​នឹង​ទៅរួច សម្រាប់​អ្នក ក្នុងការ​ជ្រើសរើស មិត្ត​ថ្មី និង ចូលខ្លួន​ទៅក្នុង​ប្រភេទ​ក្រុមមនុស្ស​ផ្សេង​មួយទៀត ដែល​អាច​ត្រូវ នឹង ចំណាប់អារម្មណ៍​របស់​អ្នក​។ ទំនាក់ទំនង​នៅក្នុង​សង្គម បន្ទាប់ពី​ការលែង​លះ អាច​នឹងមាន​ភាពសំបូ​រ​បែប ជាង​មុន​។​

៧.  អ្នក​អាច​ធ្វើការ​ពិចារណ ពី​ការផ្សារភ្ជាប់​ទំនាក់ទំនង​ជាថ្មី​
​វា​មិនមែន​ជាការ ចាប់ផ្តើម​ឡើងវិញ​នោះទេ​។ ប៉ុន្តែ​វា​ជាការ ពិចារណា​ពី​ការ ណាត់ជួប​ជាមួយនឹង មនុស្ស​ម្នាក់​ថ្មី​ទៀត ( នៅពេល​ណាមួយ​ដែល​អ្នក​បាន​ត្រៀមខ្លួន​រួចរាល់​) ដែល​ស្ថិតនៅ​ប្រភព​ខាង​ក្រៅពី អ្នក ដោយ​មិនចាំបាច់​គិតថា វា​នឹង​អាច​បន្តទៅ​ទំនាក់ទំនង​ជាក់លាក់​មួ​យ បាន​ឬក៏​អត់​នោះទេ​។​

​ឧទាហរណ៍ អ្នក​ប្រហែលជា​ធ្លាប់តែ​បាន​ជួប​ជាមួយ នឹង​ក្រុមមនុស្ស​ដែលមាន​ប្រ​វ​តិ្ត​វិជ្ជា​វីវៈ ស្រដៀង​នឹង​អ្នក ឬ ក៏​ប្រហែលជា​អ្នក​តែងតែបាន​ជួប​ជាមួយនឹង ក្រុមមនុស្ស​ដែល​ស្ងប់ស្ងាត់ ឬ អៀនប្រៀន​ដូចជា​អ្នក​។ ធ្វើការ​កែប្រែ​នូវ ទំលាប់​ជាធម្មតា​របស់​អ្នក ចេញមកក្រៅ ដោយ​ចាប់ផ្តើម ធ្វើការ ណាត់ជួប​ជាមួយនឹង ក្រុមមនុស្ស​ដែលមាន​ភាពខុសប្លែក​គ្នា​ពី​អ្នក​។​

៨. ទទួលយក ទំនួល​ខុសត្រូវ​ថ្មី​របស់​អ្នក​
​ជាពិសេស ប្រសិនបើ​អ្នក ធ្លាប់​រស់នៅក្នុង​ជីវិត​គូ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ នោះ​ប្រហែលជា​ដៃគូ​អ្នក បាន​គ្រប់គ្រង​ផ្នែក​ជាក់លាក់​ណាមួយ នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក ខណៈពេលដែល​អ្នកធ្វើកា​រ​ទទួលខុសត្រូវ​លើ​ផ្នែក​ផ្សេងទៀត​នោះ ។ ហើយ​នាពេល​ឥលូវ​នេះ  គឺ​អ្នក​ត្រូវធ្វើ​វា​ទាំងអស់ តែម្នាក់ឯង ។ រួច​វា អាច​នឹង​មើលទៅ​ហាក់ដូច​ជាមាន​ភាពមិន​ល្អប្រសើរ ប៉ុន្តែ​វា មិន​អី​នោះទេ​។​

​ប្រសិនបើ​ដៃគូ​អ្នក ធ្លាប់តែ​ជា​អ្នកស្វែងរក​ថវិកា​សម្រាប់​គ្រួសារ​, គ្រប់គ្រង​វា ឬ ក៏​បណ្តាក់ទុន​វា ហើយ ភ្លាមៗ​នេះ ស្រាប់តែ​អ្នក​ត្រូវ រៀន និង ទទួលខុសត្រូវ​លើ​វា​ទាំងអស់​តែម្នាក់ឯង​។ តែ​ការប្រឈមមុខ​នឹង បញ្ហាលំបាក​ទាំងនេះ អាច​នឹង​ជួយផ្តល់​ខ្លួន​អ្នក នូវ​ភាពជឿជាក់​ចំពោះ​សម្ថ​ភាព​ខ្លួនឯង​។​

​អ្នក​មិនចាំបាច់ ព្យាយាម​ប្រឹងប្រែង​ប្រឈម​នឹង ពួកវា​តែម្នាក់ឯង​នោះទេ តែ​អ្នក​អាច​ស្វែងរក​ជំនួយ​ពី មនុស្ស​នៅ​ជុំវិញខ្លួន​អ្នក ៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com