ពីនេះ ពីនោះ
វល្លិ​អម្ពិល , វល្លិ​ខ្លាយ​មាន់​ជា​ថ្នាំ​ក្អួត និង​ឈឺក្បាល​
28, Mar 2016 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​វល្លិ​អម្ពិល , វល្លិ​ខ្លាយ​មាន់​ជា ឈ្មោះ​វល្លិ​ធំ​មួយ​ប្រភេទ ដែលមាន​ប្រវែង​រហូតដល់ ៣០​ម៉ែត្រ ពេលខ្លះ​ដុះ​ជា​ចុ​ល្ល​ព្រឹក្ស ត្រង់​ទៅលើ​កម្ពស់​៦ ទៅ​៧ ម៉ែត្រ ក្នុងព្រៃ​ស្រោង​ឬ​ទីវាល​តាម​មាត់​ផ្លូវ​លើដី​ទំនាប ឬ​លើ​ភ្នំ​កម្ពស់​ដល់​ទៅ​១០០​ម៉ែត្រ​។​



​វល្លិ​អម្ពិល , វល្លិ​ខ្លាយ​មាន់ នេះ​សម្បូរ​ដុះ​ក្នុងប្រទេស​ចិន​ខាងត្បូង ខ្មែរ និង​វៀតណាម​។ គ្រូ​ផ្សំ​ថ្នាំបុរាណ​ខ្មែរ ប្រើ​ឫសវល្លិ​អម្ពិល នេះ​ដើម្បី​ផ្សំ​ថ្នាំ​ក្អួត និង​ឈឺក្បាល​។​

[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]


© រក្សាសិទ្ធិដោយ thmeythmey.com