ពីនេះ ពីនោះ
ពាក្យ «ព្រមាន, ប្រមាន» មួយណាត្រឹមត្រូវ?
× មនុស្សភាគច្រើន ប្រើពាក្យនេះទាំងក្នុងភាសានិយាយ និងភាសាសរសេរ ដោយយល់ច្រឡំ ឬដោយមិនដឹងថាពាក្យមួយណាខុសឬត្រូវឡើយ។ នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលត្រឹមត្រូវ គឺសរសេរជា «ព្រមាន» ជាកិរិយាសព្ទ មានន័យថា ប្រាប់, រំឭក, ឲ្យដំណឹងជាមុន ឲ្យដឹងថាអ្នកម្ខាងមានដំណើរភ្លាំងភ្លាត់ ឬប្រព្រឹត្តល្មើស ច្រឡើសលើស។ ឧទាហរណ៍៖ កូនគាត់ចេះតែវាយកូនខ្ញុំ ខ្ញុំបានព្រមានគាត់ពីរដងហើយ៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com