ជាតិ
សម្ដេច​សុំ​ការយោគយល់​ពី​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ ដោយសារតែ​ការស្ថាបនា​ផ្លូវ​
28, Mar 2016 , 2:49 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដឹងថា ការសាងសង់​ផ្លូវ​មួយ​គឺ​ត្រូវ​ចំណាយពេល​យូ ហើយ​បង្ក​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​សងខាង​ផ្លូវ​នោះដែរ ដូចជា​រំខាន​សំឡេង​ពី​គ្រឿងចក្រ ការ​ហុយ​ដី និង​ការ​រើរុះ​ផ្ទះសម្បែង ដីធ្លី នៅ​កន្លែង​នោះដែរ​។ ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ស្នើសុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ពី​ការស្ថាបនា​ផ្លូវ ឲ្យ​ចេះ​អធ្យាស្រ័យ​ចំពោះ​បញ្ហា​នេះ​។​



​ការស្នើសុំ​របស់​នាយក​រដ្ឋមន្ត្រី​នេះ​ធ្វើឡើង​នៅក្នុង​កម្មវិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ​២១ នៅ​ខេត្តកណ្តាល ដែល​គម្រោង​នេះ ត្រូវ​ចំណាយ​ថវិកា ៦១,៦​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​ថវិកា​កម្ចីសម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ ៥២,៥៤​លាន​ដុល្លារ និង​ថវិកាបដិភាគ ៩,០៩​លាន ដុល្លារ ។​

​គម្រោង​សាងសង់​ផ្លូវ​នេះ មាន​ប្រវែង​ជាង​៦០​គីឡូម៉ែត្រ និង​ស្ពាន​ចំនួន​៤២​ស្ពាន ដែល​ត្រូវ​ចំណាយ​រយៈពេល​សាងសង់ ៣៦​ខែ ក្រោម​ការត្រួតពិនិត្យ បច្ចេកទេស​ពី​ក្រុមហ៊ុន Dasan និង​សាងសង់​ដោយ​ក្រុមហ៊ុន Hanshin របស់​កូរ៉េ​៕

សូមស្ដាប់សំឡេង៖





Tag:
 សម្តេច ហ៊ុន សែន​
  ហេដ្ឋារចនាសម្ព័ន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com