ពីនេះ ពីនោះ
កំចាត់​មូស​តាម​វិធី​ងាយៗ​
28, Mar 2016 , 2:56 pm        
រូបភាព
ដោយ: ថ្មីៗ
 
​មូស​គឺជា​សត្វ​ចង្រៃ​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​បាន​នៅពេលដែល​វា​ខាំ​ត្រូវ ជាពិសេស​កុមារ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​កំចាត់​មូស​ដោយ​មិនចាំបាច់​ប្រើ​ធូបមូស ឬ​មុង​នោះទេ​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
​វិធី​ទី​១
​អ្នក​អាចយ​កដប​ទទេរ​មួយ​ច្រក​ទឹក​ស្ករ ឬ​ស្រា​បៀរ​នៅ​ក្នុងនោះ បន្ទាប់មក​យក​វា​ទៅ​ដា​ក់នៅ​កន្លែង​ដែល​ងងឹត នោះ​មូស​នឹង​ហើរ​ចូលក្នុង​ដប​នោះ ដែល​អាចធ្វើ​ឲ្យ​វា​ងាប់​បាន​ដោយសារតែ​ទឹក​ស្ករ​ទាំងនោះ​។​
 
​វិធី​ទី​២
​អ្នក​អាច​យក​ទឹកខ្មេះ​ទៅ​ដាំ​ឲ្យ​ពុះ បន្ទាប់​មកចាក់​ចូលទៅក្នុង​ចានទាប​មួយ រួច​យកទៅដាក់​ក្នុង​បន្ទប់​អ្នក នោះ​មូស​នឹងមិន​ចូល​បន្ទប់​អ្នក​ទេ​ទោះបីជា​អ្នក​មិន​បិតទ្វារ​ក៏ដោយ​។​
 
​វិធី​ទី​៣
​អ្នក​អាច​យក​សំបក​ក្រូច​មក​ដុត​បាន នោះ​វា​នឹង​ជះក្លិន​ដែល​ធ្វើ​ឲ្យ​មូស​មិន​ហ៊ាន​ហើរ​មក​ជិត​នោះទេ​។​
 
​វិធី​ទី​៤
​អ្នក​អាច​បិត​បង្ហួ​ច បន្ទាប់មក​យក​ចានដែក​មួយ​ដាក់​សាប៊ូ​បោក​ខោអាវ និង​ទឹក​ចូល ហើយ​ដាក់​នៅមុខ​បង្ហួ​ច នោះ​ព្រឹក​ឡើង​អ្នកនឹង​ឃើញ​មូស​ជាច្រើន​ងាប់​នៅក្នុង​នោះ​។​
 
​វិធី​ទី​៥
​អ្នក​ក៏​អាច​បើក​គម្រប​ប្រេងខ្យល់​ដាក់​ជិត​ខ្លួន​អ្នក​ដែរ នោះ​មូស​មិន​ហ៊ាន​មក​ជិត​អ្នក​ឡើយ ដោយសារតែ​វា​ខ្លាច​ក្លិន​ប្រេងខ្យល់​ទាំងនោះ​។​
 
​វិធី​ទី​៦
​ចំពោះ​ផ្ទះ​ដែល​ប្រើ​ពាងទឹក ៣​ទៅ​៥​ថ្ងៃ​គួរតែ​លាង​សម្អាត​ពាង​នោះ​ម្តង ហើយ​ប្តូរ​ទឹក​ចេញ​ម្តង ទើប​គ្មាន​មូស​ច្រើន​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com