ពីនេះ ពីនោះ
តើ​ពាក្យ​«​ការរក្សា​សន្ដិភាព​»​មាន​អត្ថន័យ​ដូចម្ដេច​ក្នុង​វិទ្យាសាស្ត្រ​នយោបាយ​?
29, Mar 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​ការរក្សា​សន្តិភាព​» ដូចខាងក្រោម​៖



​ការរក្សា​សន្តិភាព មានន័យថា កា​រក្សា​សន្តិភាព កើតចេញពី​ការដោះស្រាយ រវាង​គូ​ប្រឈម​ពីរ​ឬ​ច្រើន​ក្រុម ហើយ​ចែកជា​ពីរ​ប្រភេទ​៖

ទី​១. សំដៅលើ​ភាគី​កងកម្លាំងប្រដាប់អាវុធ ពីរ​ដែល​ប្រឈមមុខគ្នា ហើយ​បាន​ឯកភាព​ព្រមព្រៀង​លើ​គោលការណ៍​សន្តិភាព ការឈប់​បាញ់​គ្នា ដើម្បី​ដោះស្រាយ​រាល់​បញ្ហា ទាំងឡាយណា​ដែល​ប្រឈម​។​
ឧទាហរណ៍​៖ ក្រោយពី​ប្រាសាទព្រះវិហារ​ត្រូវបាន​ដាក់ចូល​ជា​បេ​តិ​ភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​០៧ ខែ​កក្ដ​ដា ឆ្នាំ​២០០៨ កងទ័ព​ថៃ​បាន​ចូលមក​រំលោភ​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា​។ បញ្ហា​នេះ​បាន​បង្កើត​ឲ្យ​មានការ​ផ្ទុះអាវុធ​ជាច្រើនលើក​។ ក្រោយមក ភាគី​ទាំង​ពីរបាន​ចរចារ​គ្នា​ដើម្បី​រក្សា​សន្តិភាព​រវាង​ភាគី​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ​នៅតាម​ខ្សែ​ព្រំដែន​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​ទី​២. សំដៅលើ​ភាគី​កងកម្លាំងប្រដាប់អាវុធ​ច្រើន ក្រុម​ដែល​ប្រឈមមុខ​ដាក់គ្នា ហើយ​បាន​ឯកភាព​ព្រមព្រៀងគ្នា​លើ​គោលការណ៍​សន្តិភាព​ប​ញ្ឍ​ប់​ការបាញ់​គ្នា​ដោយ​យក​តួអង្គ​ណាមួយ​ជា​អាជ្ញាកណ្ដាល​។​
ឧទាហរណ៍​៖ ជម្លោះ​រ៉ាំរ៉ៃ ជាង​ពីរ​ទសវត្សរ៍​រវាង​ចតុ​ភាគី​កម្ពុជា​បាន​ឈានទៅរក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយមាន​អង្គការសហប្រជាជាតិ​ដើរតួ​ជា​អ្នកសម្របសម្រួល​ក្នុងការ​ដោះស្រាយ​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com