ពីនេះ ពីនោះ
តើ​ពាក្យ «​សំដៅ​, សម្តៅ​» មួយណា​ត្រឹមត្រូវ​?
29, Mar 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ទាំងឡាយណា​ដែល​អាច​ប្រកប​ចេញ​ជា​ជើង​តម្រួត គឺ​មនុស្ស​ស្ទើរ​គ្រប់គ្នា​ប្រាកដជា​សរសេរ​ពាក្យ​ទាំងនោះ​ទៅជា​ជើង​តម្រួត​ទាំងអស់​។ តាមពិត​មិនមែន​គ្រប់​ពាក្យ​ដែល​ប្រកប​ចេញ​ជា​ជើង​តម្រួត​ត្រូវ​សរសេរ​ជា​ជើង​តម្រួត​ទាំងអស់​នោះទេ​។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​សំដៅ​» ជា​កិរិយាសព្ទ មានន័យថា ច​ម្ពោះ​ត្រង់​, ឆ្ពោះ​ត្រង់​, តម្រង់​ចំ​។ ឧទាហរណ៍​៖ សំដៅ​សេចក្តី​ថា​..., សំដៅចំ​, សំដៅដាក់​, សំដៅយក​។ ល​៕



[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com