ពីនេះ ពីនោះ
ភាព​បរិសុទ្ធ​របស់​ស្ត្រី​ពិតជា​កត្តា​កំណត់​កត្តា​សុភមង្គល​ក្នុង​ជីវិត​គូរ​ឬ​យ៉ាងណា​?
29, Mar 2016 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
 
​ជាការ​ពិត នាពេល​បច្ចុប្បន្ននេះ ដៃគូរ​ស្នេហា​ភាគច្រើន ដែល​កំពុងតែ​ស្រលាញ់គ្នា គឺ​មិនសូវ មានការ ខ្វល់ខ្វាយ អំពី​ទំនាក់ទំនង​ផ្លូវភេទ​រវាង​គ្នា និង គ្នា​នោះទេ បើទោះជា​ពួកគេ​គ្មាន​ការធានា​អះអាង ណាមួយ ដែលថា ស្នេហា​របស់​ពួកគេ អាចឈាន​ទៅដល់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​ក៏ដោយ ។ តែ​ទោះជា​យ៉ាងណាក្តី នៅពេលដែល​សំណួរ​នៃ ថ្ងៃ​រៀប​មង្គល​ការចូល មកដល់ ជាពិសេស ចំពោះ​ករណី​នៃ​ការ​រៀបការ​ដោយ ការផ្សំផ្គុំ ពី​ចាស់ទុំ​ទាំងសងខាង នោះ​ស្ត្រី​ដែល​ធ្លាប់មាន​ប្រ​វ​តិ្ត​សកម្ម​នឹង​ការ​រួមភេទ នឹង​បង្ហាញ​នូវ​ក្តី​ព្រួយបារម្ភ និង ចង​ចិញ្ចើម​ចំពោះ រឿងរ៉ាវ ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ខុស​មុន​ថ្ងៃ​រៀបការ​។ ហើយ​អ្វីដែល​នឹង​កើតមាន នោះ គឺថា បញ្ហា នៃ​ភាព​បរិសុទ្ធ​របស់​ស្ត្រី នឹង​ក្លាយជា​ប្រធានបទ​ដ៏​ចំបង​មួយ ហើយ​ថា​តើ​បញ្ហា​នេះ នឹង​ជះ​ផល​រំខាន​ផ្នែក សតិអារម្មណ៍​អ្វីខ្លះ ដល់​ជីវិត​ស្ត្រី​ភាគច្រើន ?

 
​យោងតាម​សំដី​របស់លោក​វេជ្ជបណ្ឌិត ម៉ា​ហ៊ី​ន​ដ្រា វ៉ា​សា ( Dr. Mahindra Vatsa) ដែលជា​គ្រូពេទ្យ​ជំនាញ ផ្នែក​រោគ​ស្ត្រី និង ជាទី​ប្រឹក្សា​ផ្នែក​សុខភាព​ផ្លូវភេទ បាន​និយាយថា កត្តា​ផ្នែក​ចិត្តសាស្ត្រ​មួយ​នេះ កើតមាន​បាន ជា​ចំបង ដោយសារតែ​តម្លៃ​នៃ​ប្រពៃណី​របស់​យើង បាន​ឌិ​ត​ជាប់​យ៉ាងខ្លាំង នៅក្នុង​ផ្នត់គំនិត របស់​យើង​ម្នាក់ៗ ។ ហើយ​សំណួរ​ភាគច្រើន តែមួយគត់ ដែល​ខ្ញុំ​តែង​ទទួលបាន រហូតមកដល់​សព្វថ្ងៃ​នេះ​គឺ “​តើ​ធ្វើ​ដូចម្តេច ទើប​ខ្ញុំ​អាច​ដឹងបាន​ថា សង្សារ ឬ អនាគត​ភរិយា​ខ្ញុំ​ជា ស្រី​ក្រមុំ​បរិសុទ្ធ​? ” ហើយ​ចម្លើយ​តែ​ម្យ៉ាង ដែល​ខ្ញុំ​អាច ផ្តល់អោយ​ពួកគេ​បាន​នោះ​គឺ “​វា​គ្មាន​វិធី​ជាក់លាក់​ណាមួយ ដែល​អាចធ្វើអោយ​អ្នក ដឹងបាន​នោះទេ ” ។ លោក វេជ្ជបណ្ឌិត ម៉ា​ហ៊ី​ន​ដ្រា វ៉ា​សា បាន​និយាយ​បន្តទៀតថា នោះ​គ្រាន់តែ​ជា តម្រូវការ​នៃ​ភាព​អាត្មានិយម របស់ កូន​ក​ម្លោះ និង គ្រួសារ​ខាង​គាត់ ដែល​អាច​នឹង ទទួលបាន​នូវ លទ្ធផល​នៃ តម្រូវការ​មួយ​ដែលមាន លក្ខណៈ​មិន​ច្បាស់លាស់ ។ ចុះ​តើ​ប្រពៃណី​ទំនៀមទម្លាប់​របស់​ពួកយើង មិនបាន​រារាំង​ដល់ ដៃគូរ​ស្នេហា ដែល​បាន​ភ្ជាប់ពាក្យ​រួច ពី​ការ​រួមភេទ​មុន​ថ្ងៃ​រៀបការ​ទេ​ឬ​? លោក​វេជ្ជបណ្ឌិត បាន​សម្តែង​ការយល់ឃើញ​មួយ ទៀតថា នៅពេលដែល ពួកគេ​បាន​ភ្ជាប់ពាក្យ ហើយ​ក្លាយជា​គូរ​ដណ្តឹង​រួចហើយ នោះ​វា​ប្រៀបដូចជា ពួកគេ ទ​ទូល​បាន​នូវ លិខិតអនុញ្ញាត​នៃ​ការ​រៀបការ ហើយ​ពូកគេ អាច​នឹងមាន​អារម្មណ៍​ថា ពួកគេ​នឹង​អាច ធ្វើ​នូវ​រាល់​អ្វី ដែល​ពួកគេ​ចង់​ធ្វើ ។​
 
​ជាការ​ពិត វា​គ្មានអ្វី​គួរអោយ​អស្ចារ្យ​នោះទេ ។ តែ​ទោះជា​យ៉ាងណា ក៏ដោយ ខ្ញុំ​នៅតែ​លឺ​បុរស​មួយចំនួន តែង ត្អូញត្អែរ​មកកាន់​ខ្ញុំ​ថា ភរិយា​របស់គាត់ មិនបាន​ហូរឈាម នៅក្នុង​យប់​ដំបូង​នៃ​ថ្ងៃ​ផ្សំ​ដំណេក​នោះទេ ហើយ ដូច្នេះហើយ ពួកគេ​សង្ស័យថា នាង​មិន​នៅ​បរិសុទ្ធ​ព្រហ្មចារី​យ៍​ឡើយ ។ ប្រាកដ​ណាស់ វត្តមាន​នៃ​សន្ទះ ព្រហ្មចារី​យ៍ ដែលមាន​ការ​រហែក ( អាចធ្វើអោយ​មានការ​ហូ​រ​ឈាម​) គឺ​មិនមែនជា​សញ្ញា ប្រាកដជា​ក់លាក់ ដែល​អាច​បញ្ជាក់បាន​ពី ភាព​បរិសុទ្ធ​ព្រហ្មចារី​យ៍​របស់​នាង​បានទេ ។ គឺថា មាន​ស្ត្រី​មួយចំនួន បាន​កើតមក ដោយ​មិនមាន​វាពី​កំណើត​, ហើយ​មាន​ស្ត្រី​ខ្លះទៀត អាច​នឹងមាន​សន្ទះ​ព្រហ្មចារី​យ៍ ដែលមាន​លក្ខណៈ​យឺត យារ​ល្អ ដែល​នឹងមិន​ងាយ​ដាច់​រហែក ខណៈពេលដែល​ស្ត្រី​មួយចំនួន​ផ្សេងទៀត​បែរជា ឆាប់​នឹង​ដាច់​រហែក ដោយ​គ្រាន់តែ ការធ្វើសកម្មភាព ក្នុង​កម្រិត​ស្រាល​ណាមួយ ប៉ុណ្ណោះ ហើយ​ពួកគេ​ថែមទាំង​មិនដឹង​ខ្លួន​អ្វី ពី វា​សូម្បីតែ​បន្តិច ។ លោក​វេជ្ជបណ្ឌិត រ៉ា​ជេន បុ​ង​ស្លេ ( Dr. Rajan Bhonsle )  ជំនាញ​ខាង​ផ្នែក​រោគ​ស្ត្រី បាន​និយាយថា វា​មិនអាច​ទៅ​រូ​ច​នោះទេ ក្នុងការ​ប៉ាន់ប្រមាណ​ថា តើ​នារី​ម្នាក់​នៅមាន​ព្រហ្មចារី​យ៍​ឬ​អត់ ដោយ គ្រាន់តែ​ធ្វើការ​ពិនិត្យ​នាង លុះត្រាតែ​នាង ធ្លាប់​ឆ្លងកាត់​ការ​សម្រាលកូន ឬ ក៏​នាង​សារភាពថា នាង​ធ្លាប់​ធ្វើការ រួមភេទ​ពីមុនមក ។​
 
​គាត់​បាន​បន្តទៀតថា ក្នុង​ទំនាក់ទំនង​ស្នេហា​មួយ ដែល​ប្រកបដោយ​ភាពជោគជ័យ​បាន នោះ​វា​ជាការ​ចាំបាច់ បំផុត ក្នុងការ​កំណត់​អោយបាន​នូវ សេចក្តីទុកចិត្ត និង ភាព​ស្មោះស្ម័គ្រ​រវាង​គ្នា និង គ្នា ជាង​ការកំណត់​ទៅ លើ បញ្ហា​មួយ​នេះ ។ ប្រសិនបើ​ស្ត្រី​មា្ន​ក់ បាន​ទទួលស្គាល់ថា ខ្លួន​ធ្លាប់មាន​សកម្មភាព​ផ្នែក​ទំនាក់ទំនង​ផ្លូវភេទ ពីមុនមក នោះ​នាង​មិនគួរណា​បាន ទទួល​នូវ​ការស្តីបន្ទោស​នោះទេ ។ ការពិត​ដ៏​ល្អ​មួយ​នោះ​គឺ នាង​ហ៊ាន​សម្តែង​ចេញ​នូវ​ភាពស្មោះត្រង់ បើទោះជា​នាង​អាច​លាក់បាំង​វា​បាន​យ៉ាង​ល្អ ក៏ដោយ ។ ហើយ​ចំណុច​ត្រង់នេះ ហើយ គឺជា​កត្តា​នៃ​ភាពស្មោះត្រង់ ដែល​ដៃគូរ​ស្នេហា​ពិតប្រាកដ គួរ​ប្រកាន់យក រវាង​គ្នា និង គ្នា ។ 
 
​ទោះជា​យ៉ាងណាក៏ដោយ នៅមាន​បុរស​មួយចំនួន ជាពិសេស មនុស្ស​ប្រុស​ដែលមាន​ការរីកចំរើន​ធំធាត់ នៅក្នុង​គ្រួសារ​អភិរក្សនិយម ឬ ប្រកាន់យក​ប្រពៃណី​ជា​ចំបង គឺ​ហាក់​នឹង​ងាយ​រង​នូវ​ផលប៉ះពាល់ ជា​អវិជ្ជមាន​ទៅលើ ការសម្រេចចិត្ត​ផ្ទាល់ខ្លួន របស់​ពូកគេ ដោយសារតែ ការគិត​របស់​សមាជិក គ្រូ​សារ​ម្នាក់ៗ ។ ភាគច្រើន​នៃ​ក្រុម​គ្រូ​សារ​ប្រភេទ​នេះ តែង​យល់ឃើញថា ការ​មាន​ទំនាក់ទំនង​ស្នេហា ឬ ទំនាក់​ផ្លូវភេទ​មុន ថ្ងៃ​រៀបការ គឺ​ប្រៀបបាន​ទៅនឹង ការប្រព្រឹត្ត​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​ស្ត្រី ។ ហើយ​ដោយសារតែ មូលហេតុ​មូ​យ​នេះ វា​នឹងធ្វើ​អោយមាន​ការបដិសេធ​ចំពោះ ស្ត្រី​ដែល​ធ្លាប់មាន​ស្លាក ស្នាម​មិនល្អ​ពីមុនមក បើទោះជា​ពួកគេ​នាង​បាន​រៀបការ​រួចហើយ​ក៏ដោយ ។ នេះ​ជា​ផ្នែក​មួយ ដែល​នឹង ធ្វើអោយ​ស្ត្រី​បន្ត មាននូវ​បញ្ហា​ផ្លូវចិត្ត និង ប្រព្រឹត្ត​អំពើ​ឆ្គាំឆ្គង​នេះ ដដែលៗ​ឡើងវិញ​ម្តងទៀត ៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com