កីឡាអន្តរជាតិ
អន្តរជាតិ
Gary Neville ត្រូវបាន​បញ្ចប់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ជា​លើកដំបូង​របស់ខ្លួន​
31, Mar 2016 , 10:34 am        
រូបភាព
 
Gary Neville អតីត​វីរបុរស​របស់ បី​សាច​ក្រហម Man Utd និង​ជម្រើសជាតិ​អង់គ្លេស​ត្រូវបាន ក្លិប Valencia បញ្ចប់​ពី​តួនាទី​​អ្នកចាត់ការ​ទូទៅ​ហើយ​កាលពី​ម្សិលមិញ​ក្រោយ​ដឹកនាំ​ក្រុម​មិនបាន​ល្អ​។ នេះបើយោងតាមការចុះផ្សាយរបស់ BBC។​


 
​អតីត​ខ្សែការពារ​របស់ Man Utd វ័យ​៤១​ឆ្នាំ​ ដែល​បច្ចុប្បន្ន​ជា​គ្រូ​ជំនួយ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ផងដែរនោះ ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ជាលើកដំបូង​រប​ស់​ខ្លួន​ដើម្បី​ដឹកនាំ​ក្រុម Valencia ដោយ​ប្រធាន​ក្លិប​ជនជាតិ​សិង្ហ​បុរី​លោក Peter Lim ផ្ទាល់​តែម្តង កាលពី​ខែធ្នូ​កន្លងមក​។​
 
​ក្នុង​រយៈ​៤​ខែ​កន្លង​មកក្រោម​ការដឹក​នាំ​របស់ Neville ទាំង​១៦​ប្រកួត​ក្នុង​លី​ក Valencia ឈ្នះ​តែ​៣​ប្រកួត​ប៉ុណ្ណោះ និង​ធ្លាប់​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្រោម​ថ្វី​ជើង​របស់ Barcelona ក្នង​លទ្ធផល ៧-០ ក្នុង​ក្របខណ្ឌ Copa del Rey វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ខែកុម្ភៈ​ ​ដែល​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​សេដ្ឋី​ជនជាតិ​សិង្ហ​បុរី​សម្រេច​បញ្ចប់​តំណែង​លោក​តែម្តង​។​
 
​យ៉ាងណាក៏ដោយ​ក្រោយ​បញ្ចប់​តំណែង​របស់ Gary Neville ប្អូនប្រុស​បង្កើត Phil Neville ដែលជា​គ្រូ​ជំនួយ​របស់ខ្លួន​ត្រូវបាន​រក្សា​ទុកជា​ជំនួយការគ្រូបង្វឹក​របស់ Velencia ដរ​ដែល​៕
 
 
 
 
 
 
 

Tag:
 EPL
  Jose Mourinho
  Laliga
© រក្សាសិទ្ធិដោយ thmeythmey.com