ព័ត៍មានសុខភាព
​ធ្វើ​ម៉េច​ទើប​អាច​អប់រំ​កូន​ក្នុង​ផ្ទៃ​ឲ្យ​មាន​ច​រឹត​ល្អ​?
24, Aug 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ការអប់រំ​បើ​និយាយ​ចំពោះ​កូនក្មេង​គឺ​ពិតជា​សំខាន់​ណាស់ ដូចនេះ​អ្នក​ត្រូវតែ​អប់រំ​គេ​ឲ្យ​ហើយ​នៅពេលដែល​អ្នក​កំពុងតែ​ពរ​ពោះ ទើប​កូន​អាចមាន​ច​រឹត​ល្អ​នៅពេលដែល​គេ​កើត​ចេញមក​។ ដូចនេះ​តើ​អ្នក​ម្តាយ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​អប់រំ​កូន​ក្នុង​ផ្ទៃ​ឲ្យ​មាន​ច​រឹត​ល្អ​នោះ​?



1.    ប្រសិនជា​អ្នក​ចង់​ទទួល​បានកូន​ដែលមាន​ច​រឹត​រួសរាយ នៅពេលដែល​អ្នកមាន​ផ្ទៃពោះ អ្នក​មិនត្រូវ​ខឹង​ច្រើន​ឡើយ ហើយក៏​មិនត្រូវ​មួល​ម៉ៅ​ច្រើន​ដែរ ព្រោះ​ប្រសិនជា​អ្នកមាន​ច​រឹត​បែបនេះ នោះ​កូន​កើតមក​នឹងមាន​ច​រឹត​ឆេវឆាវ មិនគួរ​ឲ្យ​ស្រឡាញ់​ទេ ផ្ទុយទៅវិញ​បើ​អ្នករក្សា​ចិត្ត​ឲ្យ​សប្បាយ​ជានិច្ច នោះ​កូន​អ្នកនឹង​មាន​ច​រឹត​រួសរាយ​រាក់ទាក់​ជាមួយ​អ្នកដទៃ​ណាស់​ក្រោយ​ពេលដែល​អ្នកបង្កើត​គេ​ចេញមក​។​

2.    អ្នក​ត្រូវតែមាន​សុខភាព​ល្អ ដោយ​ត្រូវតែ​បរិភោគ​អាហារ​ដែលមាន​សារធាតុចិញ្ចឹម និង​វីតាមីន ទើប​កូន​អ្នក​អាច​ស្រូបយក​សារធាតុ​ទាំងនេះ នោះ​នៅពេលដែល​គេ​នៅក្នុង​ពោះ​អ្នក គេ​អាច​ញ៉ាំ​បាន​គ្រប់គ្រាន់ ដូចនេះ​គេ​កើតមក​នឹងមាន​សុខភាព​ល្អ មាន​រូបរាង​ស្អាត និង​មាន​ស្បែក​ស្អាត ហើយ​មាន​ច​រឹត​ល្អ​ទៀតផង​។​

3.    ការ​សម្រាក​ឲ្យ​បាន​ច្រើន​ពិតជា​សំខាន់​ណាស់ ព្រោះ​ប្រសិនជា​អ្នក​នឿយហត់​ខ្លាំងពេក វា​នឹងធ្វើ​ឲ្យ​កូន​មាន​ច​រឹត​មិនល្អ​ឡើយ ដោយសារតែ​អ្នក​គ្មាន​ពេល​សម្រាក​គ្រប់គ្រាន់ នោះ​កូន​ក៏​មិនអាច​សម្រាក​បាន​ច្រើន​ដែរ ដូចនេះ​ពេលដែល​គេ​ចេញពី​ពោះ​អ្នក គេ​នឹងមាន​ច​រឹត​មួល​ម៉ៅ​ជាមិនខាន​ឡើយ​។​

4.   ជាពិសេស​អ្នក​មិនត្រូវ​យំ​ច្រើន ពិបាកចិត្ត​ច្រើន​នោះទេ ព្រោះ​កូន​កើតមក​អាច​ឆ្លងតាម​អ្នក ដោយ​តែងតែ​រករឿង ហើយ​យំ​ជានិច្ច គឺ​យំ​មិន​បាត់​ឡើយ​។​

5.    ក្នុងនាម​ជា​អ្នក​ម្តាយ អ្នក​ត្រូវតែ​ឧស្សាហ៍​និយាយ​ជាមួយ​កូន​ក្នុង​ផ្ទៃ ព្រោះ​មានតែ​អ្នក​ទេ​ដែល​អាច​និយាយ​ទៅ​គេ​ស្តាប់លឺ ដោយសារតែ​អ្នកជា​មនុស្ស​ដែល​នៅ​ជិត​គេ​បំផុត ដូចនេះ​មានតែ​អ្នក​ទេ​ដែល​អាច​អប់រំ​កូន​ឲ្យ​ក្លាយជា​មនុស្ស​ដែលមាន​ច​រឹត​ល្អ ហើយ​គេ​ស្រឡាញ់​គ្រប់គ្នា ប៉ុន្តែ​អ្នក​ត្រូវតែ​ចាំ​ថា​អ្នក​ត្រូវតែមាន​ច​រឹត​ល្អ ទើប​កូន​អាច​រៀន​តាម​អ្នក​បាន ដោយសារតែ​កូន​ក្នុង​ផ្ទៃ​គឺ​ងាយ​ប្រតិកម្ម​ជាមួយ​សកម្មភាព​ដែល​អ្នកធ្វើ​បំផុត ដូចនេះ​ប្រសិនជា​ចង់​ឲ្យ​កូន​មាន​ច​រឹត​ល្អ អ្នក​ត្រូវតែមាន​គំរូ​ល្អ​ដូចគ្នា​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com