ជាតិ
១៨២​លាន​ដុល្លារ​ទៀត​ពី​ជប៉ុន​សម្រាប់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ដោះមីន​
01, Apr 2016 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) នៅ​ថ្ងៃទី​៣១​ខែមីនា ផ្តល់​ជំនួយឥតសំណង​ចំនួន ១៨២ លាន​ដុល្លារ​អាម​រិ​ក​ដល់​កម្ពុជា សម្រាប់​គម្រោង​ជួសជុល​ផ្លូវជាតិ​លេខ​៥, គម្រោង​កែលម្អ​ស្ពាយ​ជ្រោយចង្វា និង​គម្រោង​បោសសម្អាត​មីន​។



​ដោយ​យោងតាម​ការជូន​ដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​៣១​ខែមីនា​ឲ្យ​ដឹងថា ជំនួយឥតសំណង​រប​ស់​រដ្ឋាភិបាល​ជប៉ុន ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន  ១៨២ លាន​ដុល្លារ​អាមេរិក នឹងត្រូវ​យកទៅអនុវត្ត​លើ​គម្រោង​ចំនួន ៣ ។ ក្នុងនោះ​ថវិកា​ចំនួន ១៤០ លាន​ដុល្លារ គឺ​សម្រាប់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ស្ពាន​ព្រែក​ក្តាម ដល់​ធ្លា​ម្អម ខេត្តពោធិ៍សាត់ ដែលមាន​ប្រវែង ១៣៥ គីឡូម៉ែត្រ  ខណៈ​ជំនួយ​ចំនួន ៣០ លាន​ដុល្លារ​ទៀត​ត្រូវអនុវត្ត​លើ គម្រោង​កែលម្អ​ស្ពាយ​ជ្រោយចង្វា​។ ដោយឡែក ទឹកប្រាក់​ចំនួន ១២ លាន​ដុល្លារ ត្រូវ​ប្រើប្រាស់​លើ​គម្រោង​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​៕


Tag:
 ​សេដ្ឋកិច្ច​
  ជំនួយឥតសំណង​
  JICA
© រក្សាសិទ្ធិដោយ thmeythmey.com