ពីនេះ ពីនោះ
វិធី​ធ្វើ​ឲ្យ​ជីវិត​នៅ​លីវ រីករាយ​ដូច​អ្នក​រៀបការ​រួច​
09, Sep 2018 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការរស់នៅ​ក្នុង​ជីវិត​ស្នេហា គឺជា​រឿង​អស្ចារ្យ​ណាស់​។ វា​អាចធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត និង​ទទួលបាន​អនុស្សាវរីយ៍ ដ៏​ល្អៗ​ជាច្រើន ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​។ ប៉ុន្តែ រឿងនេះ មិនមែន​មានន័យថា អ្នក​មិនអាច​ទទួលបាន ការសប្បាយ​ទាំងអស់នេះ ដោយ​ខ្លួនឯង​តែម្នាក់ឯង​នោះទេ​។ ការរស់នៅ​ក្នុង​ជីវិត​នៅ​លីវ ក៏​ជា​រឿង​សំខាន់​ដែរ វា​អាចជួយ​ឲ្យ​អ្នក យល់ដឹង​អំពី​ខ្លួនឯង កាន់តែ​ប្រសើរ ព្រមទាំង​ឲ្យ​អ្នក ធ្វើ​រឿង​ជាច្រើន ដែល​អ្នក​មិនអាច​ធ្វើ និង​មិនចាំបាច់​នៅ​ជាមួយ​គេ ក៏​អាចធ្វើ​បានដែរ​។​


 
​ដើរលេង ក្នុង​ថ្ងៃ​ឈប់សម្រាក​តែម្នាក់ឯង​
​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​រីករាយ​នឹង​ខ្លួនឯង​នោះ គឺ​ការចំណាយ​ពេលវេលា កម្សាន្ត​ទាំងអស់​តែម្នាក់ឯង​។ វា​អាចធ្វើ​ឲ្យ​អ្នក មាន​អារម្មណ៍​ធូរស្រាល ព្រមទាំង​បង្កើន​ទំនុកចិត្ត លើ​ខ្លួនឯង​ទៀតផង​។ ចូរ​ជ្រើសរើស​ជោគវាសនា​មួយ សម្រាប់​បុគ្គលិកលក្ខណៈ​របស់​អ្នក តែម្នាក់ឯង​ទៅ​។ បើសិនជា​អ្នក​ចូលចិត្ត​ទិញ​ឥ​វ៉ាន់ ទីក្រុង​ប៉ារីស គឺជា​ជម្រើស​ដ៏​ល្អ​បំផុត ឬ​បើសិនជា​អ្នក​ចូលចិត្ត​កីឡាហែលទឹក ប្រទេស​ថៃ ក៏​ល្អ​ចំពោះ​រឿងនេះ​ដែរ​។​
 
​ផ្តោតអារម្មណ៍​ទៅលើ មុខរបរ​របស់​អ្នក​
​បើសិនជា​អ្នក មានការ​ងារ​មួយ ដែល​អ្នក​ស្រឡាញ់​ចូលចិត្ត​ហើយ​នោះ វា​គួរតែ​ដល់ពេល ដែល​ត្រូវ​ផ្ចង់អារម្មណ៍ លើ​រឿង​នេះហើយ​។ ការចំណាយ​ពេលវេលា​ច្រើន​បំផុត ចំពោះ​ការងារ នឹងមិន​គ្រាន់តែ​ជួយ​ឲ្យ​អ្នក ទទួលបាន​ជំនាញ​កាន់តែ​ខ្ពស់​ទេ តែ​ក៏​នឹងធ្វើ​ឲ្យ​អ្នក មាន​អារម្មណ៍​សប្បាយរីករាយ និង​មាន​ថាមពល​ខ្លាំងក្លា ក្នុងពេល​បំពេញការងារ​ដែរ​។ រឿងនេះ មិនមែន​មានន័យថា អ្នកជា​មនុស្ស ជក់​ចិត្តនឹង​ការងារ​ទេ ប៉ុន្តែ គឺជា​ការផ្តល់​ពេលវេលា​ដ៏​ល្អ​បំផុត សម្រាប់​ការងារ ព្រមទាំង​បន្ធូរ​អារម្មណ៍​ផងដែរ​។​
 
​ចំណាយពេល នៅ​ជាមួយ​មិត្តភក្តិ​
​បើសិនជា​អ្នក មិនបាន​ចូលរួម ក្នុង​ការងារ​សង្គមរ​ស់​នៅ ជាមួយ​មិត្តភក្តិ​គ្នាឯង​ទេ វា​គួរតែ​ដល់ពេល ដែល​អ្នកចូលរួម​ហើយ​។ អ្នក​អាច​ជួប​មិត្តភក្តិ នៅ​ថ្ងៃ​ចុង​សប្តាហ៍ ឬ​ទូរស័ព្ទ​ទៅ​ពួកគេ​ទៅ ដើម្បី​លេង​នៅ​កន្លែង​ណាមួយ ក្រោយពី​ធ្វើការ​រួច​។ អនុស្សាវរីយ៍​ទាំងនេះ នឹង​កើតមាន​រយៈពេល​ដ៏​វែង សម្រាប់​អ្នក ព្រមទាំង​ជា​រឿង​អស្ចារ្យ​ទៀតផង​។​
 
​ទិញ​ឥ​វ៉ាន់ ឬ​ទៅ​មើល​កុន​
​តើ​ប៉ុន្មាន​ដង​ហើយ ដែល​អ្នក​ត្រូវ​លុបចោល គម្រោង​របស់​អ្នក ដោយសារតែ​សង្សារ មិនអាច​មកជួប​នោះ​? មែនហើយ អ្នក​មិនគួរ​ពឹង​ផ្អែកលើ​ពួកគេ ទាំងអស់នេះ​តទៅទៀត​ឡើយ​។ មានរឿង​មួយចំនួន ដែល​អ្នក​អាចធ្វើ​ដោយ​ខ្លួនឯងបាន ជាពិសេស ការមើល​កុន ឬ​ការដើរ​ទិញ​ឥ​វ៉ាន​ធម្មតាៗ​តែម្តង​។ មនុស្ស​ភាគច្រើន មិន​ចូល​ចិត្តគំនិត នៃ​ការដើរ​ទៅណា​តែម្នាក់ឯង​នោះទេ​។ ប៉ុន្តែ វា​គឺជា​រឿង​ល្អ​មួយ​ទៅវិញ​ទេ ព្រោះ​ពួកគេ​នឹង​បង្កើន ទំនុកចិត្ត​លើ​ខ្លួនឯង ព្រមទាំង​ពង្រឹង​ដល់ បុគ្គលិកលក្ខណៈ​របស់​ខ្លួន​ទៀតផង​។ និយាយ​ឲ្យ​ខ្លី​ទៅ គឺ​វា​បង្រៀន​អ្នក​ឲ្យ​ចេះ​រស់នៅ​បែប​ឯករាជ្យ​។​
 
​រស់នៅ​ដើម្បី​ខ្លួនឯង មិនមែន​ដោយ​ខ្លួនឯង​
​ជា​ញឹកញាប់ មនុស្ស​យើង​ច្រើនតែ​យល់ច្រឡំ រវាង​ការរស់នៅ​ដើម្បី​ខ្លួនឯង និង​ការរស់នៅ​ដោយ​ខ្លួនឯង​។ អ្នក​ត្រូវតែ​ដឹងថា នេះ​គឺជា​ពេលវេលា ដែល​ត្រូវតែ​បណ្តាក់ទុន​លើ​ខ្លួនឯង​។ វា​មិនគួរណា​ជា​គោលដៅ ដើម្បី​រក​ឲ្យ​ឃើញតែ សេចក្តីស្នេហា​មួយ​មុខ​នោះទេ វា​គួរតែមាន ការស្វែងរក​មួយ សម្រាប់​ខ្លួនឯង និង​សិក្សា​ពី​របៀប ដែល​អ្នក​អាចធ្វើ​ខ្លួន ឲ្យ​បានល្អ​បំផុត​។ បើសិនជា​អ្នក កំពុង​គិត​អំពី ការរៀន​ភាសា​ថ្មី​មួយ ឬ​ធ្វើ​ការងារ​មួយចំនួន សម្រាប់​សង្គម​នោះ ចូរ​ធ្វើ​វា​ឥឡូវនេះ​ទៅ​៕ 
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com