អន្តរជាតិ
ម្ចាស់ពានរង្វាន់សារព័ត៌មាន Pulitzer Prize
× អ្នកសារព័ត៌មានដែលឈ្នះពានរង្វាន់ Pulitzer ត្រូវបានគេប្រកាសជាផ្លូវការហើយនៅថ្ងៃចន្ទទី ១៨ មេសាម្សិលមិញនេះ។ ពានរង្វាន់នេះជារង្វាន់កម្រិតខ្ពស់បំផុតសម្រាប់អ្នកសារព័ត៌មានទូទាំងពិភពលោក ដែលចុះប្រមូល និងសរសេរព័ត៌មានពាក់ព័ន្ធសង្គ្រាមស៊ីវិលនៅស៊ីរី និងអាហ្វហ្កានីស្ថាន ក៏ដូចជាវិបត្តិជនភៀសខ្លួន និងចលនាក្រុមភេរវជនរដ្ឋឥស្លាមឬក្រុមដែស្ហផង។ ខាងក្រោមនេះជាស្ថាប័នព័ត៌មានដែលមានបុគ្គលិកខ្លួនឈ្នះពានរង្វាន់នេះ៖
១.ទីភ្នាក់ងារព័ត៌មាន AP ឈ្នះមេដាយមាសសម្រាប់ការផ្សាយព័ត៌មានបម្រើប្រយោជន៍សាធារណ ដោយស៊ើបអង្កេតករណីរំលោភបំពាន ធ្វើទុក្ខបុកម្នេញ និងកេងប្រវ័ញ្ចកម្មករនេសាទនៅសមុទ្រដើម្បីផ្គត់ផ្គង់អាហារសមុទ្រទៅកាន់ទីផ្សារអាមេរិក។
២.អ្នកសារព័ត៌មាន Los Angeles Times ឈ្នះរង្វាន់ការផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍ក្នុងព្រឹត្តិការណ៍បាញ់ប្រកាសសម្លាប់រង្គាលនៅ San Bernardino
៣. អ្នកសារព័ត៌មាន Tampa Bay Times និង Sarasota Herald-Tribune ឈ្នះពានរង្វាន់សារព័ត៌មានស៊ើបអង្កេត
៤.អ្នកសារព័ត៌មាន New York Times ឈ្នះពានរង្វាន់សម្រាប់ការយកព័ត៌មានអន្តរជាតិ
៥. អ្នកសារព័ត៌មាន Washington Post ឈ្នះរង្វាន់សម្រាប់ការរាយការណ៍ព័ត៌មានជាតិ
៦.អ្នកសារព័ត៌មាន ទស្សនាវដ្តី New Yorker បានពានរង្វាន់បទយកការណ៍
៧. អ្នកសារព័ត៌មាន Boston Globe ឈ្នះរង្វាន់សម្រាប់ការសរសេរ បទអត្ថាធិប្បាយ
៨. អ្នកសារព័ត៌មាន Sun Newspapers ឈ្នះពានរង្វាន់ បទវិចារណកថា
៩. អ្នកសារព័ត៌មាន New York Times និងទីភ្នាក់ងារព័ត៌មាន Reuters ឈ្នះពានរង្វាន់ព័ត៌មានរូបភាពទាន់ហេតុការណ៍ ដែលបង្ហាញពីស្ថានភាពវិបត្តិជនភៀសខ្លួន
១០. អ្នកសារព័ត៌មានទស្សនាវដ្តី Boston Globe ឈ្នះពានរង្វាន់សម្រាប់ការបង្កើតបទយកការណ៍រូបភាពដែលល្អបំផុត
១១. អ្នកសារព័ត៌មាន ទស្សនាវដ្តី New Yorker ឈ្នះ ពានរង្វាន់សម្រាប់ការចុះផ្សាយមតិរិះគន់៕
© រក្សាសិទ្ធិដោយ thmeythmey.com