អន្តរជាតិ
សិស្ស​បារាំង​ម្នាក់​សរសេរ CV លើ​សំបក​ផលិតផល​ក្រុមហ៊ុន​ដើម្បី​សុំ​ចុះ​កម្មសិក្សា​
21, Apr 2016 , 8:19 am        
រូបភាព
ដោយ: ធីតា
 
Lola អាយុ​២១​ឆ្នាំ បានដាក់​ពាក្យសុំ​ចុះ​កម្មសិក្សា​នៅ​ក្រុមហ៊ុន​ផលិត​ទឹក​ផ្លែឈើ​ដ៏​ធំ​នៅ​ប្រទេស​បារាំង ដែលមាន​ឈ្មោះ Innocent​។ ដើម្បី​បញ្ចុះបញ្ចូល​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ថា នាង​ពិតជា​ចង់​ទទួលបាន​បទពិសោធន៍​ការងារ​នៅ​ក្រុមហ៊ុន​នោះ Lola បាន​សរសេរ CV ដែលមាន​លក្ខណៈ​ខុសប្លែក​ពី​គេ និង​មិន​ធ្លាប់មាន​ពីមុន​។​


 
​ការច្នៃប្រឌិត​ក្នុងការ​សរសេរ CV របស់​និស្សិត​បារាំង​រូបនេះ ទទួលបាន​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​។ Lola បាន​រៀបរាប់​ជីវប្រវត្តិ​រូប​សង្ខេប (CV) របស់ខ្លួន តាមរយៈ​ការសរសេរ​នៅលើ​សំបក​កំប៉ុង​ផលិតផល​របស់​ក្រុមហ៊ុន Innocent​។​
 
​ជំនួស​ឲ្យ​ការរៀបរាប់ និង​ព័ត៌មាន​ផ្សេងៗ​ស្តីពី​ផលិតផល​ទឹក​ផ្លែឈើ Innocent កញ្ញា Lola បាន​សរសេរ​រៀបរាប់​ពីបទ​ពិសោធន៍​ការងារ​របស់ខ្លួន និង​ជំនាញ​របស់ខ្លួន​ដែល​អាចបំពេញ​ការងារ​សម្រាប់​ក្រុមហ៊ុន Innocent​។​
 
​ក្រុមហ៊ុន Innocent បាន​បង្ហោះ CV របស់ Lola ហើយ​កោតសរសើរ​ចំពោះ​គំនិត​ច្នៃប្រឌិត បើទោះបី​ជាមាន​កំហុស​អក្ខរាវិរុទ្ធ​មួយចំនួន​ក៏ដោយ​។ ពួកគេ​បាន​អះអាងថា ទទួលយក Lola ដើម្បី​ធ្វើ​បទ​សម្ភាស​៕
 
 
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com