ជាតិ
អាណិត​ក្មេង​ផង​​​!
23, Apr 2016 , 9:40 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ​ពាក្យ ៨


 
-​មហា​រង្វាន់​គេ​ជាន់ជើងគ្នា​ ​លឿន​ឡើង​មីងមា​កុំបី​ខកខាន​
​ឈ្នះ​ឡាន​ម៉ូតូ​លុយ​ហូរ​កោស​បាន​ ​អស់​ញាតិសន្តាន​សូមជួយ​ទិញ​ស្រា​។​
 
-​ទិញ​ច្រើន​ឈ្នះ​ច្រើន​ចម្រើន​ទាំង​ទ្រព្យ​ ​ផឹក​ទៅ​មាន​ភព្វរូប​ក៏​សង្ហា​
​ក្មេង​ចាស់​ប្រុស​ស្រី​ចាំ​អី​ដល់​ណា​ ​ក្រែង​ពេល​អស្ចារ្យ​កន្លងផុតទៅ​។​
 
-​ផឹក​ពីរ​Free មួយ​កុំ​ព្រួយ​យើង​ផ្តល់​ ​ផឹក​ទៅ​កង្វល់​ពិត​លែង​សល់​នៅ​
​ផឹក​បាន​រង្វាន់​ទាន់​មានន័យ​ជ្រៅ​ ​ផឹក​ទៅៗ​ផឹក​លើកមុខ​ជាតិ​។​
 
-​បើ​គិត​ឲ្យ​ដល់​យល់​ហើយ​គួរ​ស្តាយ​ ​នៅពេល​គេ​ផ្សាយ​ចំហរ​ព្រោងព្រាត​
TV វិទ្យុ​ថែម​តាមផ្លូវ​ជាតិ​ ​ស្រា​ពិត​ប្រជ្រៀត​ពេញ​ខួរក្បាល​ខ្មែរ​។​
 
-​ក្មេង​មិនដឹង​ក្តី​លែង​អី​ចង់​ល្បង​ ​ឃើញ​ពុក​ពូ​បង​ផឹក​ផ្សង​ហូរហែ​
​អួត​តាម​TV​ផឹក​Free​ឈ្នះ​ដែរ​ ​អាណិត​ក្មេង​ខ្មែរ​ល្មមៗ​បាន​ហើយ​៕
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com