ជាតិ
និមិត្តរូប​ចម្រៀង​ប៉ុ​ម Prince បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៥៧​ឆ្នាំ​
24, Apr 2016 , 10:20 am        
រូបភាព
ដោយ: VOA
​និមិត្តរូប​ចម្រៀង​ប៉ុ​ម Prince បានទទួល​មរណភាព​ហើយ​ក្នុង​ជន្មាយុ​៥៧​ឆ្នាំ​។ សារព័ត៌មាន​ចុះផ្សាយ​ថា លោក​បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​គេហដ្ឋាន​របស់លោក​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota នៅ​សហរដ្ឋអាមេរិក​។ ព័ត៌មាន​លម្អិត​នៅ​មិនទាន់​ត្រូវបាន​គេ​រាយការណ៍​នៅឡើយ​ទេ​។​


 
​តារាចម្រៀង​ដែលមាន​ឈ្មោះ​ពី​កំណើត​ថា Prince Rogers Nelson ដែលមាន​ទេពកោសល្យ​ជាច្រើន និង​មាន​ឥទ្ធិពល​បាន​ល្បីល្បាញ​តាមរយៈ​បទ​ចម្រៀង​មួយចំនួន​ដូចជា បទ «១៩៩៩» បទ «Little Red Corvette» និង​បទ «Purple Rain» នៅក្នុង​អាល់​ប៊ុ​ម​ចម្រៀង និង​ភាពយន្ត​ឆ្នាំ​១៩៨៤​។​
 
​លោក​បាន​លក់ដាច់​អាល់​ប៊ុ​ម​ចម្រៀង​ជាង​១០០​លាន​នៅ​ទូទាំង​ពិភពលោក បានឈ្នះ​ពានរង្វាន់ Grammy ចំនួន​៧​ដង និង​ពានរង្វាន់ Oscar សម្រាប់​បទ​ចម្រៀង «Purple Rain» ថា​ជា​បទ​ចម្រៀង​ដែល​ល្អ​ជាងគេ​បំផុត​។ 
 
​លោក Prince បាន​ចូលរួម​ក្នុង​មហោស្រព Rock and Roll Hall of Fame កាលពី​ឆ្នាំ​២០០៤​។​
​សារ​មួយ​ដែល​បាន​បង្ហោះ​លើ​គេហទំព័រ​របស់​មហោស្រព Rock and Roll Hall of Fame បានសរសេរថា «​លោក​បាន​សរសេរ​បទ​ដ្ឋា​ន​ថ្មី​ឡើងវិញ ដែល​បាន​ជួយ​ដល់​វិស័យ​ចម្រៀង​រ៉ុ​ក​កាលពី​ទសវត្សរ៍​១៩៨០​។ Prince បាន​និពន្ធ​បទ​ចម្រៀង​រ៉ុ​ក​ឲ្យ​កាន់តែ​ល្បីល្បាញ​»​។​
 
​តន្ត្រីករ សិល្បករ និង​អ្នកគាំទ្រ​សិល្បករ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Twitter បញ្ចេញ​អារម្មណ៍​តក់ស្លុត​និង​សោកស្តាយ​ចំពោះ​ព័ត៌មាន​នៃ​ការស្លាប់​របស់លោក Prince​។​
​វីដេអូ​មួយ​ដែល​បាន​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​បានបង្ហាញ​ពី​ក្រុម​អ្នកគាំទ្រ​សិល្បករ​មួយក្រុម​តូច​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​ស្ទូឌីយូ Paisley Park របស់លោក Prince៕


© រក្សាសិទ្ធិដោយ thmeythmey.com