ពីនេះ ពីនោះ
បរិបទថ្មីយុវជនអាចធ្វើឲ្យបក្សនយោបាយទុច្ចរិតបរាជ័យក្នុងជីវិតនយោបាយ
× ភ្នំពេញ៖ យុវជនកម្ពុជាបច្ចុប្បន្នមានសក្ដានុពលយ៉ាងខ្លាំងទៅលើគណបក្សនយោបាយនីមួយៗទាំងការចូលរួម សមត្ថភាព ភាពក្លាហាន ដែលនាំទៅរកចរន្តផ្លាស់ប្ដូរសង្គមថ្មី ផ្ដើមចេញស្មារតីថ្មី គំនិតថ្មី និងរបៀបធ្វើការងារថ្មី។
បច្ចុប្បន្នការវិវត្តនៃសមត្ថភាពយុវជន និងសន្ទុះនៃការចូលរួមរបស់យុវជន អាចនិយាយបានថា មានឥទ្ធិពលខ្លាំងចំពោះការធ្វើសេចក្ដីសម្រេចចិត្តណាមួយរបស់អ្នកនយោបាយក៏ដូចជាមន្ត្រីរដ្ឋាភិបាល។ ករណីនេះ ប្រសិនបើគណបក្សនយោបាយណាមួយ អាចទាក់ទាញទឹកចិត្តយុវជន ឲ្យមកគាំទ្រ និងធ្វើជាអ្នកតំណាងច្បាស់លាស់នៅក្នុងបក្ស គណបក្សនយោបាយនោះអាចមានសង្ឃឹមឈ្នះច្រើននៅក្នុងអណត្តិខាងមុខនេះ។ ព្រោះថា ប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនមានការចាប់អារម្មណ៍ចំពោះបញ្ហានយោបាយ និងបានចូលរួមក្នុងសកម្មភាពនយោបាយយ៉ាងសកម្ម។
តែទោះជាយ៉ាងណាការចូលរួមនេះគឺមិនទាន់មានប្រសិទ្ធិភាពនោះទេ នៅពេលដែលយុវជននៅមានជំងឺបាក់ស្បាតនៅឡើយ។ បញ្ហាជំងឺបាក់ស្បាតរបស់យុវជន និង យុវជនដេកលក់មិនខ្វល់ពីនយោបាយ នោះនឹងធ្វើគណបក្សនយោបាយដែលធ្លាប់តែបោកប្រាស់រាស្ត្រទទួលបានជោគជ័យក្នុងជីវិតនយោបាយរបស់ខ្លួន។ ផ្ទុយទៅវិញប្រសិនបើយុវជនចាប់ផ្ដើមភ្ញាក់រឭក នោះជីវិតនយោបាយគណបក្សទាំងនោះប្រហែលជានៅមិនបានយូរនោះទេ។
© រក្សាសិទ្ធិដោយ thmeythmey.com