អន្តរជាតិ
McKinsey Global៖ ក្រុង១០ដែលមានជាងគេលើលោកចាប់ពីឆ្នាំ២០២៥
31, Jul 2019 , 10:19 pm        
រូបភាព
ដោយ: ធីតា
​វិទ្យាស្ថាន​ស្រាវជ្រាវ McKinsey Global Institute បានធ្វើការ​ចាត់ថ្នាក់​ទីក្រុង​ចំនួន​១០​ដែល​នឹង​ក្លាយជា​ទីតាំង​ដែលមាន​ជាងគេ​លើ​ពិភពលោក​ចាប់ពី​ឆ្នាំ​២០២៥ ។ ការចាត់​ថ្នាក់​នេះ ផ្អែកលើ​ចំណូល​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ទីក្រុង​ទាំងនេះ​។​



​មិនមែនជា​ទីក្រុង​ញូវយ៉ក ឡុង​ដ៍ ឬ ហុងកុង​នោះឡើយ ទីក្រុង​ភាគច្រើន​ដែល​វាយតម្លៃ​ដោយ McKinsey Global Institute ស្ថិតនៅក្នុង​ប្រទេស​ន័​រវេ​ស និង​កូរ៉េខាងត្បូង​។​

១. ទីក្រុង​ដូ​ហា ប្រទេស​កាតា​៖ ប្រទេស​កា​ដា​ស្ថិតក្នុង​ចំណោម​ប្រទេស​ដ៏​មាន​បំផុត​លើ​លោក ហើយ​ការរៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ ជា​ទុន​មួយ​បន្ថែមទៀត​ដែល​នាំ​ឲ្យ​ដូ​ហា​ទទួលបាន​ចំណូល​កាន់តែ​ខ្ពស់​។​

២. ទីក្រុង Bergen ប្រទេស​ន័​រវេ​ស​៖ Bergen ជាទី​ក្រុង​ដែលមាន​មនុស្ស​ច្រើនជាងគេ​លំដាប់​ទី​ពីរ​នៅ​ន័​រវេ​ស​។ វា​ជាទី​តាំង​ដ៏​សំខាន់​នៃ​ឧ​ស្សហកម្ម​ថាមពល នាវាចរណ៍ និង​ការស្រាវជ្រាវ​ធនធាន​ស​មុ​ទ្រ​។​

៣. ទីក្រុង Trondheim ប្រទេស​ន័​រវេ​ស​៖ Trondheim ជាទី​តាំង​នៃ​កំណើត​បច្ចេកវិទ្យា​ចល័ត ហើយ​វា​នៅតែ​ជា​កន្លែង​ដ៏​មាន​សក្តានុពល​ផ្នែក​បច្ចេកវិទ្យា​ដែល​ផ្តល់​ការងារ​ដល់​មនុ​ស្សរាប់​ម៉ឺន​នាក់​។​

៤. ទីក្រុង Hwaseong ប្រទេស​កូរ៉េខាងត្បូង​៖ ទោះបី​មិនសូវមាន​ភាពល្បីល្បាញ​ខាងក្រៅ​ក៏ដោយ ប៉ុន្តែ Hwaseong គឺជា​បេះដូង​សេដ្ឋកិច្ច​របស់​កូរ៉េខាងត្បូង​។ ក្រុង​នេះ​ក៏​ជាទី​តាំង​នៃ​ការស្រាវជ្រាវ​គ្រឿង​បរិក្ខារ​សម្រាប់​រោងចក្រ Hyundai, Samsung, Kia និង LG Electronics ផងដែរ​។​

៥. ទីក្រុង Asan ប្រទេស​កូរ៉េខាងត្បូង​៖ ដូចជា Hwanseong ផងដែរ ក្រុង Asan ប្រមូលផ្តុំ​ទៅ​ហេដ្ឋារចនាសម្ព័ន្ធ​ឧស្សាហកម្ម​។ វាទ​ទួលបាន​ប្រយោជន៍​ពី​កំពង់ផែ Pyeongtaek ដែល​ភ្ជាប់​ទៅ​ប្រទេស​ចិន និង​ជា​តំបន់​នាវាចរណ៍​ដ៏​មាន​សក្តានុពល​។​

៦. ទីក្រុង Rhine Ruhr ប្រទេស​អាល្លឺម៉ង់​៖  បន្ទាប់ពី​ប៉ារីស និង​ឡុង​ដ៍ ក្រុង Rhine-Ruhr ដែល​ធំជាងគេ​នៅ​អឺរ៉ុប​។ ក្រុង​នេះ មាន​រោងចក្រ​សហគ្រាស ផ្នែក​ឧ​ស្សហកម្ម និង​ហិរញ្ញវត្ថុ​ជាច្រើន ហើយ​មាន​ក្រុមហ៊ុន​ធំៗ​ប្រមាណ​៥០០ ។​

៧. ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន​៖ ម៉ា​កាវ​មានការ​ផ្លាស់ប្តូរ​ទៅមុខ​យ៉ាង​រហ័ស​ដែល​សក្តិ​សមជា​ក្រុង​អ្នកមាន​នា​ឆ្នាំ​២០២៥ បើទោះបីជា​កាស៊ីណូ លែង​ក្លាយជា​ប្រភព​សំខាន់​នៃ​សេដ្ឋកិច្ច​ក៏ដោយ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នកជំនាញ​ព្យាករណ៍​ថា ម៉ា​កាវ​នឹងមាន​ប្រភព​ចំណូល​ផ្សេងៗ​ទៀត​។​

៨. ទីក្រុង​អូ​ស្លូ ប្រទេស​ន័​រវេ​ស​៖ តាំងពី​ឆ្នាំ​២០១២ មក អូ​ស្លូ បាន​ក្លាយជា​ទីក្រុង​ដែលមាន​ជាងគេ​នៅ​អឺរ៉ុប ដោយ​ផ្អែកលើ​ផលិតផល​ក្នុងស្រុក​សរុប​។

៩. ទីក្រុង Yosu ប្រទេស​កូរ៉េខាងត្បូង​៖ ក្រុង​តំបន់​សមុទ្រ​ដែលជា​ផ្នែក​សំខាន់​នៃ​សេដ្ឋកិច្ច​របស់​កូរ៉េខាងត្បូង​។ ក្រុង​នេះ មាន​ទំនាក់ទំនង​ជាមួយ​ក្រុង​ផ្សេងទៀត​នៃ​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក ចិន ហ្វីលីពីន ម៉ិ​ក​ស៊ិ​ក រុស្ស៊ី និង​ទ្រី​នី​ដេ​ត​-​តូ​បា​ហ្គោ ជាដើម​។​

១០. ក្រុង San Jose រដ្ឋកា​លី​ហ្វ​រ​នីញ៉ា សហរដ្ឋអាមេរិក​៖ ទីក្រុង​ដ៏​ធំ​លំដាប់​ទី​១០​របស់​សហរដ្ឋអាមេរិក​មួយ​នេះ ត្រូវបាន​ភ្នាក់ងារ World Knowledge Competitiveness Index វាយតម្លៃ​តាំងពី​ឆ្នាំ​២០០៨ ថា នឹង​ក្លាយជា​ទីតាំង​វិនិយោគ​ដ៏​ធំ​មួយ​លើ​ពិភពលោក​៕


Tag:
 ​ទីក្រុង​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com