ពីនេះ ពីនោះ
ក្ងោក​បារាំង អាចជា​ថ្នាំ​ព្យាបាល​រោគ​សន្លាក់ឆ្អឹង​
14, Oct 2017 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្ងោក​បារាំង គឺជា​ប្រភេទ​ព្រឹក្ស​ម្យ៉ាង ដែលមាន​កម្ពស់ ចាប់ពី​១០ ទៅ​២០​ម៉ែត មាន​ដើមកំណើត​នៅ​ស្រុក Madagascar ។ រុក្ខជាតិ​នេះ គេ​នាំមក​ដាំ​ជាល​ម្អ គ្រប់​ប្រទេស​ក្ដៅ​។ ដើម​នេះ​មាន​ស្លឹក​ចែកជា​ស្លឹក​តូចៗ ជាច្រើន ហើយ​មាន​ចំនួន​រហូត​ទៅដល់​១​ពាន់​កូន​សន្លឹក មាន​ផ្កា​ក្រហម​ធំៗ គេ​និយម​ដាំ​សម្រាប់ធ្វើ​ម្លប់ ឬ​លម្អ​តាម​វិថី​នានា​។ យ៉ាងណាមិញ ស្លឹក​ខ្ចីៗ​របស់​ក្ងោក​បារាំង អាច​យកមក​បរិភោគ​ជា​អន្លក់​បាន​។ មួយវិញទៀត គេ​ចំណាំ​ថា ស្លឹក​របស់​រុក្ខជាតិ​នេះ អាច​យកមក​ធ្វើជា​ថ្នាំ​រម្ងាប់រោគ​សន្លាក់ឆ្អឹង​ផងដែរ​៕



[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]


Tag:
 ​រុក្ខជាតិ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com