កីឡាអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្ត្រី​អង់គ្លេស​ក៏​អបអរ​ក្រុម Leicester ដែរ​
03, May 2016 , 11:00 am        
រូបភាព
នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក David Cameron បាន​ផ្ញើ​សារ​អបអរ​ដល់​ក្រុម Leisester City តាមរយៈ​គណនី​បណ្តាញ​សង្គម Twitter របស់លោក​ក្រោយ ក្រុម​កញ្ជ្រោង ឈ្នះ​ពាន​លំដាប់​កំពូល​របស់​អង់​គ្លស Premier League ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិ​ប និង​កីឡាបាល់ទាត់​នៅ​អង់គ្លេស​។​


 
​លោក​នាយករដ្ឋមន្ត្រី​បាន​សរសេរ​យ៉ាងដូច​ច្នេះ​ថា​៖ «​សូម​អបអរសាទរ​ដល់​ក្រុម Leicester ។ អស្ចារ្យ​ណាស់​, អ្នក​សម​នឹង​ទទួលបាន​ពាន Premier League នេះ​ណាស់​» ។​

​សូមបញ្ជាក់ថា លទ្ធផល​ស្មើ ២-២ រវាង​ក្រុម Tottenham និង​ក្រុម​តោ​ខៀវ Chelsea នៅ​យប់​ថ្ងៃ​ចន្ទ​នេះ​បានធ្វើ​ឲ្យ​ក្រុម​របស់ លោក Claudio Ranieri ដែលមាន​សេដ្ឋី​ជនជាតិ​ថៃ​លោក Vichai Srivaddhanaprabha ជា​ម្ចាស់​ក្លិប កញ្ជ្រោង Leicester ទទួលបាន​ពាន​តែម្តង ដោយមាន​៧​ពិន្ទុ​លើស​ក្រុម​លេខ​ពីរ Spurs ដែល​នៅសល់តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹងត្រូវ​ប​ញ្វ​ប់រ​ដូ​ល​កាល​នេះ​៕

 
 

 

 





Tag:
 EPL
© រក្សាសិទ្ធិដោយ thmeythmey.com