កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​ក្លិប Leicester ផ្តល់រ​ង្វាន់ Mercedes ដល់​កីឡាករ​ម្នាក់​១​គ្រឿង​?
06, May 2016 , 7:19 pm        
រូបភាព
មហាសេដ្ឋី​ជនជាតិ​ថៃ​ដែលជា​ម្ចាស់​ក្លិប Leicester City លោក Vichai Srivaddhanaprabha ប្រកាស​ផ្តល់​ការដូរ​រថយន្ត Mercedes  ដល់​កីឡាករ​ទាំងអស់​ម្នាក់​១​គ្រឿង បន្ទាប់ពី​ក្លិប​ឈ្នះ​ពានរង្វាន់​ក្រម​ខណ្ឌ​លំដាប់​កំពូល Premier League ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​អង់គ្លេស​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ Daily Mail​។​


​រថយន្ត Mercedes B-Class Electric Drive ដ៏​ស្រស់ស្អាត​ជំ​នួន ៣០​គ្រឿង​នឹងត្រូវ​ផ្តល់​ជា​រង្វាន់​ដល់​កីឡា​ករទាំង​៣០​នាក់​របស់​ក្រុម​កញ្ជ្រោង​ខៀវ ដោយ​ក្នុង​១​គ្រឿង​មានតម្លៃ​៣២៦៧០​ផោន ប្រហែល  ៤៧៣២៤​ដុល្លារ​អាមេរិក​។​

​មិន​ត្រឹមតែ​ផ្តល់​ជា​រថយន្ត​ស៊េរី​ទំនើប​នេះ​ទេ អ្នកជំនួញ​ថៃ​រូបនេះ​ក៏បាន​សន្យាថា នឹង​នាំ​កូនក្រុម​របស់លោក Claudio Ranieri ទៅ​កម្សាន្ត​នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក​ដើម្បី​អបអរ​ជ័យជម្នះ​ដ៏​ធំ​នេះ​ផងដែរ​។​

យ៉ាងណាក៏ដោយ មហាសេដ្ឋី​ថៃ Srivaddhanaprabha នៅ​មិនទាន់​បញ្ចប់​ខ្ទង់ចំណាយ​ដល់​កីឡាករ​នៅឡើយ​ទេ ដោយ​លោក​បន្ថែមថា គួរ​ត្រូវ​ផ្តល់​រង្វាន់​បន្ថែមទៀត​សម្រាប់​រដូវ​កាល​ដ៏​អស្ចារ្យ​របស់​ពួកគេ​ដែល​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ពាន​លី​គ​កំពូល​អង់គ្លេស​លើកដំបូង​នៅ​រដូវ​កាល​នេះ ចាប់តាំងពី​បង្កើត​ក្លិប​ដំបូង​នៅ​ឆ្នាំ ១៨៨៤ មក​៕



Tag:
 ​បាល់ទាត់​
  Leicester City ​
© រក្សាសិទ្ធិដោយ thmeythmey.com