ជាតិ
សង្គមជាតិ
លោក ជា សុផារ៉ា ព្រមាន​រៀបចំ​ឈ្មោះ​បុគ្គល​រំលោភ​ដី​ពលរដ្ឋក្នុងបញ្ជីខ្មៅ ​ជូន​នាយករដ្ឋមន្ត្រី
06, May 2016 , 6:15 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ព្រមាន​រៀបចំ​បញ្ជីឈ្មោះ​បុគ្គល​ដែល​រំលោភ​ដីធ្លី​ពលរដ្ឋក្នុង​បញ្ជីខ្មៅ​រួច រាយការណ៍​ជូន​សម្តេច ហ៊ុន សែន ទោះបីជា​បុគ្គល​នោះ មាន​ឋានៈ​ធំក្តី។



បើតាមហ្វេសប៊ុក​ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់-ក្រុម​ប្រតិកម្ម​រហ័ស នៅ​ថ្ងៃទី៦ ខែឧសភា ឆ្នាំ​ ២០១៦​ នេះ ក្រុមការងារ​ក្រសួង​ដែនដី បាន​ស្រង់​ប្រសាសន៍​លោក ជា សុផារ៉ា យ៉ាង​មុតមាំ​យ៉ាង​ដូច្នេះ៖«ខ្ញុំ​នឹងដាក់​បញ្ចូល​ក្នុង​បញ្ជី​ស្បែក​ខ្មៅ​សម្រាប់​ការស្នើ​ចុះបញ្ជី ឬ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី និង​រាយការណ៍​ជូន​សម្តេច រាល់​បុគ្គល​ណា​ដែល​តែងតែមាន​ករណី​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ ទោះ​ឋានៈ​ធំ​ប៉ុណ្ណា​ក៏ដោយ»៕



Tag:
 ជា សុផារ៉ា
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com