ព័ត៍មានសុខភាព
សុខភាព៖ ៩ ចំណុច ដើម្បី​ក្លាយជា “​អ្នកជំងឺ​ដ៏​ល្អ​”
05, Jan 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកជំងឺ​ល្អ មានន័យថា អ្នកជំងឺ​បាន​ធ្វើតាម​ការណែនាំ​រប​ស់​គ្រូពេទ្យ ហើយ​ខិតខំ​ស្វែងយល់ ពី​ជំងឺ​របស់ខ្លួន​បន្ថែម ដើម្បី​អាច​ឆាប់​ជា​ពី​ជំងឺ ហើយ​សុខភាព ក៏​ល្អ​ទៅតាម​នោះដែរ​។​


 
១. កត់ត្រា​រោគសញ្ញា និង​ផលវិបាក​នានា ឲ្យ​គ្រូពេទ្យ​បានដឹង​ច្បាស់ ដើម្បី​ងាយស្រួល​ព្យាបាល​ជំងឺ​។​
២. ស្រាវជ្រាវ​ព័ត៌មាន​បន្ថែម ដើម្បី​ងាយស្រួល និង​ឆាប់រហ័ស ពេល​ទទួល​ការព្យាបាល ដូចជា ពេល​ថត MRI ឬ​សុង​ក្រពះ​ជាដើម​។​
៣. ត្រូវ​សហការ​ជាមួយ​គ្រូពេទ្យ ដោយ​មិន​លាក់លៀម​អ្វី​ទាំងអស់​
៤. ឆ្លើយ​សំណួរ​របស់​គ្រូពេទ្យ ដោយស្មោះ​ត្រង់ ដើម្បី​គ្រូពេទ្យ​អាច​សិក្សា ហើយ​ផ្តល​ការព្យាបាល ដ៏​មាន​ប្រសិទ្ធភាព​បំផុត​
៥. សិក្សា​ស្វែងយល់​អំពី ស្ថានភាព​សុខភាព ហើយ​ជួយ​គ្រូពេទ្យ​ចង្អុលបង្ហាញ អំពី​អ្វី​ដែលជា​បញ្ហា​ចំបង​
៦. ហាត់ប្រាណ និង​ញ៉ាំ​អាហារ​តាម​ការណែនាំ ដើម្បី​បង្កើនល្បឿន​នៃ​ការព្យាបាល​
៧. ពេលវេលា​សំខាន់​ណាស់ ដូច្នេះ អ្នក​ត្រូវ​ប្រាកដថា អ្នក​ទៅ​ពេទ្យ​ទាន់ពេល និង​តាម​ការ​ណាត់ជួប​
៨. អនុវត្តតាម​ការណែនាំ របស់​វេជ្ជបណ្ឌិត​ជំនាញ​
៩. ធ្វើ​កំណត់ត្រា​សុខភាព ទុកជា​ឯកសារ​មួយ ដើម្បី​ងាយស្រួល​រក​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com