ជាតិ
សង្គមជាតិ
លោក ជា សុផារ៉ា ប្រាប់​ពលរដ្ឋ​ឲ្យ​ចាត់ទុក​ប្រធាន​មន្ទីរ​ដែនដី​ថ្មី​ខេត្តសៀមរាប​ជា​កូនចៅ
12, May 2016 , 2:15 pm        
រូបភាព
រូបថតលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីថ្មី ខេត្តសៀមរាប
រូបថតលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីថ្មី ខេត្តសៀមរាប
ដោយ: ថ្មីៗ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ប្រាប់ពលរដ្ឋ​ដែលរស់នៅ​ខេត្តសៀមរាបទាំងអស់​ឲ្យ​ចាត់ទុក​ប្រធាន​មន្ទីរ​រៀបចំដែនដី​ថ្មី​ប្រចាំខេត្ត​សៀមរាប ជា​កូនចៅ ដើម្បី​ឲ្យ​មន្ត្រី​រូបនេះ បម្រើ​ពលរដ្ឋ​ដោយ​ក្តី​ស្រលាញ់។



លោក​រដ្ឋមន្ត្រី​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​រសៀល​នេះ យ៉ាង​ដូច្នេះ៖«ខ្ញុំ​បានតែងតាំង​លោក ហ៊ី សាយ ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​សំណង់ ​និង​សុរិយោដី​ខេត្តសៀមរាប ជំនួស​លោក​សែ សាមុត ដែល​ត្រូវ​ទទួល​ភារកិច្ច​ថី្ម។ សូម​បងប្អូន​ក្នុង​ខេត្តសៀមរាប​ណែនាំ​បំពេញ​ប​នែ្ថ​ម សហការ ដោយ​ចាត់ទុកជា​កូនចៅ ដើម្បី​ឲ្យ​ម​ន្រី្ត​រូបនេះ​បំរើ​បងប្អូន​ប្រកបដោយ​សា្មរ​តី​វិ​ជា្ជ​ជីវៈ ចេះ​គោរព ​និង​ស្រឡាញ់​ប្រជាជន»។

លោក​រដ្ឋមន្ត្រី​ដែនដី ជា សុផារ៉ា បានតែងតាំង​លោក ហ៊ី សាយ ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្តសៀមរាប ជំនួយ​លោក សែ សាមុត តាម​ប្រកាស​ស្តីពី ការបញ្ចប់​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ ចុះ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ៕


Tag:
 ជា សុផារ៉ា
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com