ពីនេះ ពីនោះ
ផ្លែ​ខ្ចី តា​ឡា​ត់ សម្រាប់​បំបាត់​ស្រវឹងស្រា​
15, May 2016 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
​តា​ឡា​ត ជា​ដើមឈើ​កម្ពស់ ពី​១០ ទៅ​២៥​ម ដុះ​ក្នុងព្រៃ​ក្រាស​នៃ​អាស៊ី​ផ្នែក​អាគ្នេយ៍​។ ផ្លែ​របស់ តា​ឡា​ត់ មាន​រាង​ដូចគ្នា​និង​ផ្លែ​ចំបក់ តែ​តូច​ជាង​បន្តិច​។ គេ​បរិភោគ​ផ្លែ​ខ្ចី​របស់​វា ដើម្បី​ការពារ​កុំ​ឲ្យ​ឈឺពោះ ឈឺក្រពះ និង​សម្រាប់​បំបាត់​ស្រវឹងស្រា​។ ជ័រ​ចេញពី​ដើម​មាន​ពណ៌​ស​ហើយ​ក្លិនក្រអូប សម្រាប់ធ្វើ​ធូប​។ ឈើ​គេ​តែង​ប្រើ​សម្រាប់ធ្វើ​ស្គរ​។ ចំណែកឯ​គ្រាប់​របស់​វា​វិញ ជា​ថ្នាំព្រូន​។​

[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]
 

© រក្សាសិទ្ធិដោយ thmeythmey.com