ពីនេះ ពីនោះ
ហេតុអ្វីអ្នកមិនគួរជឿលើភ្នែក និងត្រចៀកខ្លួនឯង?
×
ភ្នំពេញ៖ លោក ប៉ារម៉េនីត (Parme’nide) គឺជាទស្សនវិទូក្រិចសម័យបុរាណ។ កើតនៅឆ្នាំ៥០០និងស្លាប់នៅឆ្នាំ៤៤៩ លោកប៉ារម៉េនីត បានអះអាងថា ចូរអ្នកកុំជឿលើចក្ខុវិញ្ញាណ និងសោតវិញ្ញាណឲ្យសោះ។
លោកពន្យល់ថា ឥន្ទ្រីយ មិនអាចឲ្យមនុស្សស្វែងរកការពិតបានទេ ពោល ឥន្ទ្រីយ តែងតែកុហកមនុស្ស។ លោកថា មានតែវិចារណញាណតែមួយប៉ុណ្ណោះ ដែលអាចស្វែករកការពិតឃើញបាន។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា មានតែការគិតពិចារណាឲ្យបានល្អិតល្អន់នោះទេ ទើបមើលធ្លុះបញ្ហា និងរកឃើញការពិត គឺមិនអាចពឹងលើឥន្ទ្រីយនោះទេ។ លោកបញ្ជាក់ថា គ្មានភាវៈសម្រាប់សម្តែងឲ្យឃើញពីគំនិតនោះទេ ពោលគឺពេលខ្លះរឿងដែលមនុស្សមើលឃើញ និងស្តាប់លឺ គឺគ្រាន់តែជាការបន្លំតែប៉ុណ្ណោះ។ ការពិត គឺត្រូវពឹងលើការគិតពិចារណាឲ្យបានត្រឹមត្រូវ និងម៉ត់ចត់ ទើបអាចយល់ដឹងបានច្បាស់លាស់៕
ប្រភព៖ «ប្រវត្តិទស្សនវិជ្ជាបស្ចឹមប្រទេស» រៀបរៀងដោយ បណ្ឌិត ឆយ យីហ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com