ពីនេះ ពីនោះ
ចង់​ធ្វើ​តែ​កិច្ច​ការដែល​ងាយស្រួល គឺជា​បុគ្គល​ដែល​បរាជ័យ
20, May 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លើ​លោក​នេះ​គ្មាន​អ្នកណាម្នាក់​ដែល​មិន​ចង់​ស្រួល មិន​ចង់​ទទួលបាន​សុភមង្គល​នោះទេ ហើយ​មាគ៌ា​ដើម្បី​ទទួលបាន​របស់​ទាំងនេះ​ក៏​មិនអាច​សម្រេចបាន​ដោយ​ស្រួល​ដែរ​។ ចំណែកឯ​ភាពជោគជ័យ​ធំ មិនអាច​ទទួលបាន​គ្រាន់តែ​ទៅធ្វើ​កិច្ច​ការដែល​តូចតាច​នោះដែរ ។ ប៉ុន្តែ​ការបង្កើត​គោលដៅ ប​ង្រើ​ក​មហិច្ឆតា បង្កើន​ចំណង ដើម្បី​ឲ្យ​ជីវិត​ខ្ពង់ខ្ពស់​នោះ​ទើប​ជា​មាគ៌ា​ឲ្យ​ខ្លួនឯង​ឆ្ពោះទៅមុខ​កាន់តែខ្លាំង​។​



​ជា​បុគ្គល​ម្នាក់ នឹង​មិនអាច​ទទួលបាន​អ្វីមួយ​ដែល​ល្អ ឬ​ទទួលបាន​ភាពជោគជ័យ​ធំធេង​នោះទេ ប្រសិនបើ​បុគ្គល​នោះ​នៅតែ​បន្ត​ប្រើ​ជីវិត​របស់ខ្លួន​ក្នុង​ការធ្វើ​កិច្ចការ​តូចតាច និង​ងាយស្រួល​នោះ​។ ព្រោះថា ជោគជ័យ​ធំ គឺអាច​ទទួល​បានមក ដោយសារ​បុគ្គល​ដែលមាន​គោលដៅ​ច្បាស់លាស់ និង​ចង់​សម្រេច​គោលបំណង​នោះ​យ៉ាងខ្លាំង បូក​រួមទាំង​ការខិតខំ និង​ឆន្ទៈ​យ៉ាង​មុះ​មុត និង​កម្លាំង​ផ្នែក​បញ្ញា​។ ពោលគឺ​បើសិនជា​បុគ្គល​ណា​ម្នាក់ ធ្វើ​អ្វីមួយ​ទៅតាម​ទម្លាប់​ស្រួលៗ​នោះ ជីវិត​របស់គេ ក៏​មិនអាច​កែប្រែ​ពី​អតីតកាល​នោះដែរ​។ យ៉ាងណាមិញ ក៏​កុំ​រំពឹងថា​ជីវិត​ខ្លួនឯង​អាច​ទទួលបាន​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​ឲ្យ​សោះ​។​

​ប៉ុន្តែ​ផ្ទុយ​មកវិញ បើ​ចង់​ជោគជ័យ​ធំ ត្រូវតែ​កុំ​ព្យាយាម​ចំណាយពេល​ប្រយុទ្ធ​ជាមួយ​កិច្ច​ការដែល​ស្រួលៗ ដែល​មិនសូវ​គិត​ច្រើន តែ​ត្រូវ​ទៅ​ចាប់យក​អ្វីមួយ​ដែលមាន​ការប្រកួតប្រជែង​ខ្ពស់ ទើប​ធ្វើ​ឲ្យ​អ្នកមាន​ភាពរឹងមាំ​កាន់តែខ្លាំង​។ ទីបំផុត អ្នកនឹង​មើលឃើញ​ដោយ​ខ្លួនឯង​ថា គ្មាន​អ្នកខ្លាំង​ណា​ម្នាក់​ដែល​មិនមាន​នោះទេ ហើយក៏​ស្ទើរ​គ្មាន​អ្នកខ្លាំង​ណា​ដែល​មិន​ជោគជ័យ​ដែរ​។ មានតែ​បុគ្គល​ដែល​គេចវេះ​ពី​ការតស៊ូ និង​ប្រកួតប្រជែង​ទេ ដែល​បរាជ័យ​៕


© រក្សាសិទ្ធិដោយ thmeythmey.com