ពីនេះ ពីនោះ
​១៦ ចំណុច ដើម្បី​ចងចិត្ត​គូស្នេហ៍​
20, May 2017 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយចំនួន ដើម្បី​ថែរក្សា​សេចក្តីស្នេហា ឲ្យ​បាន​គង់​វង់​យូរអង្វែង​។​


 
1.    ធ្វើដំណើរ​ទៅកាន់​កន្លែង​ថ្មីៗ​ជាមួយគ្នា ឲ្យ​បាន​ញឹកញាប់ ដើម្បី​សាង​អនុស្សាវរីយ៍ និង​បទពិសោធន៍​ជីវិត​រួមគ្នា​
2.    ដាច់ខាត ត្រូវ​ចេះ​អធ្យាស្រ័យ និង​ទទួលស្គាល់​កំហុស​ភ្លាមៗ មិនត្រូវ​ទុក​យូរ​ឡើយ​
3.    បំភ្លេច​បញ្ហា ឬ​កំហុស ហើយ​កុំ​កត់ត្រា​ពិន្ទុ​អាក្រក់​នោះ នៅក្នុង​ចិត្ត​ឲ្យ​សោះ​
4.    បង្កើន​ទំនាក់ទំនង និង​ស្តាប់​ដៃគូ​ឲ្យ​បាន​ច្រើន​
5.    បំពេញ​បំណង​របស់​ដៃគូ​
6.    កំណត់​គោលដៅ និង​គោលបំណង​រួមគ្នា​
7.    រៀន​និយាយថា អរគុណ និង​សូមទោស​
8.    ចែករំលែក​សេចក្តីស្រឡាញ់ និង​ភាពជោគជ័យ​ជាមួយគ្នា​
9.    គ្រប់គ្រង​សម្ពាធ បញ្ហា ឬ​ការបរាជ័យ​ជាមួយគ្នា​
10.    ពេញចិត្ត និង​ស្រឡាញ់​ដៃគូ មួយ​ទល់នឹង​មួយ​
11.    ផ្តល់​ភាពសប្បាយ​រីករាយ និង​ការភ្ញាក់ផ្អើល​ដល់ដៃ​គូ​អ្នក​
12.    បន្ត​គាំទ្រ លើកទឹកចិត្ត និង​រស់នៅ​ជាមួយគ្នា​
13.    អត់ទ្រាំ និង​សម្រប​តាម​ដៃគូ​
14.    គោរព​ពេលវេលា និង​រឿង​ផ្ទាល់ខ្លួន​របស់​ដៃគូ​
15.    កុំ​ស្ទាក់ស្ទើរ ក្នុងការ​បញ្ចេញយោបល់​
16.    សម្លឹងមើល​ចំណុច​ល្អ​របស់​ដៃគូ ជាជាង​ចំណុច​អាក្រក់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com