ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
CIMS រៀបចំ​វគ្គ​បណ្តុះបណ្តាល​អ្នកកាសែត ពី​ផលប៉ះពាល់​ទន្លេមេគង្គ
21, May 2016 , 3:40 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកសារព័ត៌មាន​កម្ពុ​ជា​ដែល​ធ្វើ​ការងារ​ខេត្ត​ជាប់​ទន្លេមេគង្គ និង​អ្នកសារព័ត៌មាន​ប្រទេស​ជាប់​ទន្លេមេគង្គ​សរុប​ជាង​២០​នាក់ នឹងត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ជំនាញ​យក​ព័ត៌មាន​ស៊ើបអង្កេត ពី​ផលប៉ះពាល់​បរិស្ថាន និង​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន ដែល​រៀបចំ​ដោយ វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការសិក្សា​ផ្នែក​ព័ត៌មាន​(CIMS)​។ សិក្ខាសាលា​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទី​រួម​ខេត្តស្ទឹងត្រែង​។ ក្រៅពី​អ្នកសារព័ត៌មាន អ្នកជំនាញ​មកពី​ក្រសួងបរិស្ថាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក៏​ចូលរួម​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ផងដែរ​។  



​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​តាមរ​យៈ​ខ្សែ​ទូរ​សព្ទ រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ លោក មឿ​ន ឈាន​ណា​រិ​ទ្ធ នាយក​វិទ្យា​សា្ថ​ន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​ព័ត៌មាន​(CIMS) ដូចតទៅ​៖ 



 

Tag:
 លោក មឿ​ន ឈាន​ណា​រិ​ទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com