សម្តេច ស ខេង ណែនាំមន្ត្រីឲ្យពង្រឹងសមត្ថភាពប៉ូលិសប៉ុស្តិ៍ និងសហការជាមួយពលរដ្ឋ នៅមូលដ្ឋាន
ជាតិ
សង្គមជាតិ
សម្តេច ស ខេង ណែនាំមន្ត្រីឲ្យពង្រឹងសមត្ថភាពប៉ូលិសប៉ុស្តិ៍ និងសហការជាមួយពលរដ្ឋ នៅមូលដ្ឋាន
21, May 2016 , 8:20 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​មន្ត្រី​នាយកដ្ឋាន​នគរបាល​ប៉ុស្តិ៍​ឲ្យ​បន្ត​រៀបចំ​ផែនការ​ពង្រឹងសមត្ថភាព​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន និង​សហការ​ជាមួយ​ពលរដ្ឋ ក្នុង​មូលដ្ឋាន​បន្ថែមទៀត ដើម្បី​ពង្រឹង​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ឲ្យ​កាន់តែ​ល្អប្រសើរ​។​


 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ភាគី​ពាក់ព័ន្ធ​នានា រួមសហការ​ជាមួយ​កម្លាំង​នគរបាលជាតិ ដើម្បី​ធ្វើ​ឲ្យ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ល្អ​ប្រសើរឡើង​បន្ថែមទៀត​។ លើសពីនេះ សម្តេច​បាន​ជំរុញ​មន្ត្រី​ឲ្យ​ពង្រឹងសមត្ថភាព​ការងារ ទាំង​សម្ភារៈ និង​ទាំង​ស្មា​តី​ដល់​នគរបាល​មូលដ្ឋាន​ថែមទៀត ដើម្បី​ពង្រឹង​សន្តិសុខ សុវត្ថិភាព នៅ​ថ្នាក់មូលដ្ឋាន​។ សម្តេច​លើកឡើងថា នគរបាល​ប៉ុស្តិ៍​ស្ថិតនៅ​មូល​ដ្ឋា​ក្បែរ​ពលរដ្ឋ​ផ្ទាល់ ដូច្នេះ​ពួកគេ​អាច​ក្តាប់​បញ្ហា​នានា បានច្បាស់លាស់​ជាង​មន្ត្រី​ថ្នាក់ជាតិ​។​
 
​សំឡេង សម្តេច ស ខេង​៖



ជាតិ​ដែល​បំពេញ​តួនាទី ភារកិច្ច​ល្អ ក្នុងការ​ការពារ​ឯក​រាជ្យ អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី រក្សា​ស្ថិរភាព​នយោបាយ និង​ប្រឆាំង​ទប់ស្កាត់​រាល់​អំពើ​ភេរវកម្ម បទល្មើស​គ្រប់​ប្រភេទ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការពារ​សន្តិសុខ​សង្គម​។ សម្តេច ថ្លែង​បែបនេះ ក្នុងឱកាស​ពិធី​សាទរ​ខួប លើក​ទី​៧១ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​
 
​ក្នុងឱកាស​នោះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អាន​របាយការណ៍​ការងា​រ​ប៉ូលិស​ប្រចាំឆ្នាំ​២០១៥ ថា នគរបាលជាតិ​បាន អនុវត្ត​ភារកិច្ច​ល្អ ក្នុងការ​ថែរក្សា​សន្តិសុខ​សង្គម​។ បើតាម​លោក នេ​ត សាវឿន ឆ្នាំ​២០១៥ បទល្មើស​បន្ត​ធ្លាក់​៤​ភាគរយ​បន្ថែមទៀត បើ​ធៀប​ឆ្នាំ​២០១៤ ពោលគឺ ចំនួន ២៧០៨​ករណី លើ ២៨១៤​ករណី ឆ្នាំមុន​។ លោក​បន្តថា សមត្ថកិច្ច​បាន​ចាត់វិធានការ​បង្ក្រាប បទល្មើស​កើនឡើង​រហូតដល់ ៧៩​ភាគរយ និង​ឃាត់ខ្លួន​ជនល្មើស​ជាង ៣០០០​នាក់​។​
 
​គួរបញ្ជាក់​ផងដែរ បើតាម​របាយការណ៍​ប៉ូលីស កន្លងមក បច្ចុប្បន្ននេះ កម្ពុ​ជាមាន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន ១៦៣៣​ប៉ុស្តិ៍ និង​មាន​មន្ត្រីនគរបាល​បម្រើការ​ងារ​ជិត ១៥០០០​នាក់ ស្រី ៤៣៩​នាក់​៕
 

Tag:
 ​ស ខេង​
  ប៉ុស្តិ៍នគរបាល​
© រក្សាសិទ្ធិដោយ thmeythmey.com