ព័ត៍មានសុខភាព
សុខភាព៖ ញ៉ាំ​ឆ្អែត​ភ្លាម គេង​ភ្លាម​ល្អ​អត់​?
21, Sep 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​តើ​អ្នក​តែងតែ​ញ៉ាំ អាហារ​ពេលយប់​មែន​យឺត​ទេ​? ឬ​ញ៉ាំ​អាហារសម្រន់​ច្រើនៗ មុនពេល​គេង​ដែរ​ទេ​? ដូច្នេះ តើ​អ្នកមាន​ដឹងថា ការធ្វើ​បែបនេះ បង្ក​ជា​បញ្ហា​ធំ​ដល់​សុខភាព​ដែរ​ទេ​?

 
​ការ​ញ៉ាំ​អាហារ​នៅ​យប់​ជ្រៅ អាច​នាំ​ឲ្យ​មាន​បញ្ហា ច្រាល​ទឹក​អាស៊ីត​ក្រពះ​កាន់តែ​ធ្ងន់ធ្ងរ ដែល​វា​ច្រើនតែ​បង្ក​រោគសញ្ញា​ចាប់ពី ក្រពះ​មិន​កិន​ល្អ ក្រហាយ​ដើមទ្រូង មាន​សម្លេង​ស្អក ក្អក រហូតដល់​កើត​ជំងឺហឺត​បាន​។ 
 
​តាម​ការស្រាវជ្រាវ​កាលពី​ឆ្នាំ ២០០៥ បាន​រកឃើញថា ទម្លាប់​ញ៉ាំ​អាហារ​នៅ​យប់​ជ្រៅ ជាពិសេស ការ​ញ៉ាំ​អាហារ​ពេលយប់​មុន​គេង ៣ ម៉ោង គឺមាន​ជាប់ទាក់ទង នឹង​ការកើត​រោគសញ្ញា ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ ជាពិសេស ការ​ក្រហាយ​ដើមទ្រូង​តែម្តង​។ 
​តើ​គួរ​ធ្វើ​យ៉ាងម៉េច​ទៅ​?
 
​ការផ្លាស់ប្តូរ​ពេលវេលា ញ៉ាំ​អាហារ​អាចជា​រឿង​មួយ​ល្អ​វិញ ជាពិសេស នៅពេល​ដែលមាន​ទម្លាប់​មិនល្អ ក្នុងការ​ញ៉ាំ​អាហារ​។ ធម្មតា បើសិនជា​អ្នក​មិន​ញ៉ាំ​អាហារ​ច្រើន នៅពេល​ថ្ងៃ​ទេ វា​អាច​នឹង​ល្អ​ចំពោះ​អ្នក​ដែរ ក្នុងការ​ញ៉ាំ​អាហារសម្រន់​ណា ដែល​ផ្តល់​សុខភាព​វិញ ដូច្នេះ អ្នក​ពិតជា​មិន​ញ៉ាំ​ច្រើន​ជ្រុល ក្នុងពេល​ម្តងនោះ​ឡើយ​។ 
​នៅ​លើក​ក្រោយ បើសិនជា​អ្នក​ដឹងថា ខ្លួនឯង​មក​ផ្ទះ​យឺត ចូរ​ព្យាយាម​ញ៉ាំ​អាហារ​ពេលព្រឹក​តិចៗ តែមាន​ប្រូតេអ៊ីន​ខ្ពស់ និង​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ផង​។ ការ​ញ៉ាំ​ស៊ុត​មួយ​ទៅ​ពីរ​គ្រាប់ សម្រាប់​អាហារ​ពេលព្រឹក គឺជា​រឿង​ដ៏​ល្អ​បំផុត​៕ 
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com