ព័ត៍មានសុខភាព
សុខភាព៖ កត្តា​ទាំង ៦ ដែល​ធ្វើ​ឲ្យ​មាត់​ធ្មេញ មាន​មេរោគ និង​ធុំក្លិន​
22, Sep 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​សុខភាព​ល្អ មិនមែន​មានន័យថា គ្មាន​បាក់តេរី​នោះទេ ពីព្រោះ មាន​បាក់តេរី​ល្អ​ច្រើនណាស់ ដែល​រាងកាយ​ត្រូវការ ដូចជា​បាក់តេរី​នៅ​ពោះវៀន ដែល​ជួយ​ដល់​ការរំលាយ​អាហារ​។ ទោះបីជា​យ៉ាងណា ប្រសិនបើ​រាងកាយ​អ្នក មាន​បាក់តេរី​អាក្រក់​ច្រើនពេក ច្បាស់​ណាស់ អ្នក​ប្រាកដជា​ឈឺ​ហើយ​។​

 
​សុខភាព​មាត់​ធ្មេញ​ក៏​ដូចគ្នា មាន​បាក់តេរី​ជាច្រើន ឆ្លងតាម​មាត់​របស់​អ្នក រួច​បន្តទៅ​ក្នុង​ពោះ ឬ​ចរន្តឈាម​។ វា​អាច​ទៅ​តោង​ភ្ជាប់​នឹង​កោសិកា ដែល​បណ្តាល​ឲ្យ​អ្នក​ឈឺ​។​
​ខាងក្រោម​នេះ ជា​កត្តា​ទាំង ៦ ដែល​ធ្វើ​ឲ្យ​មាត់​មាន​មេរោគ និង​ធុំក្លិន ៖
 
១. ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម និង​ជូរ ដោយ​មិនបាន​ដុស​សម្អាត​ធ្មេញ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពុក​ធ្មេញ និង​មាន​កំណក​ជាប់​ធ្មេញ​ជាដើម​
២. ការមិន​លាងដៃ មុនពេល​ញ៉ាំ​អាហារ អាចធ្វើ​ឲ្យ​អ្នក​ឈឺ ដោយសារ​ការ​លេប​បាក់តេរី និង​មេរោគ​ដោយ​មិនដឹង​ខ្លួន​
៣. ការ​ខាំ​ក្រចកដៃ ជា​ទង្វើរ​ដ៏​គួរ​ឲ្យ​ខ្ពើមរអើម ហើយ​បង្ក​ជា​បញ្ហា ដល់​សុខភាព​ថែម​ទៀតផង​
៤. ការជក់បារី ជា​កត្តា​ចំបង ដែល​ធ្វើ​ឲ្យ​មាត់​ធុំក្លិន និង​បង្ក​ជា​កំណក​មេរោគ នៅក្នុង​មាត់​ធ្មេញ​
៥. អាចមាន​មេរោគ​មួយ ឆ្លង​តាមរយៈ​ទឹកមាត់ ពេល​អ្នក​ថើប ឬ​ប្រើ​របស់​រួមគ្នា ដូចជា ក្រែ​ម​លាប​បបូរមាត់ ថ្នាំ ឬ​ច្រាស់​ដុសធ្មេញ​
៦. ការមិន​សម្អាត​ធ្មេញ​ជា​ទៀងទាត់ អាចធ្វើ​ឲ្យ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក ជួប​បញ្ហា​ជាច្រើន​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com