ជាតិ
អ្នកនាំពាក្យ៖ ឯកឧត្តម កឹម សុខា នៅតែឆ្លើយថា «ទេ» ទៅកាន់តុលាការ
23, May 2016 , 9:46 pm        
រូបភាព
ដោយ:
ភ្នំពេ​ញ៖ តុលា​ការ  បានចេ​ញដីកា​កោះហៅ​ឯកឧត្តម​ កឹម សុខា ជា​លើក​ទី២ ដើម្បី​ចូលខ្លួន​បំភ្លឺ​ក្នុងនាម​ជា​សាក្សី ជុំវិញ​អំពើ​សញ្ចារ​កម្ម នៅ​ថ្ងៃទី២៦ ខែឧសភា​ ខាង​មុខ។ នេះ​ក៏ជា​លើក​ទី២ហើយ ដែល​ឯកឧត្តម កឹម សុខា ​ច្រានចោល​ដីកា​កោះហៅ​របស់តុលាការ។



អ្នក​នាំពា​ក្យគ​ណប​ក្សស​ង្គ្រោះជាតិ លោក យឹម សុវណ្ណ បាន​ឲ្យដឹង​ថា ប្រធា​នស្តីទី​គណប​ក្ស សង្គ្រោះ​ជាតិ នៅតែរ​ក្សាជំ​ហរ មិន​ឡើងតុ​លាកា​រដដែ​ល ព្រោះឯ​កឧត្ត​មមាន​ធុរៈបំ​ពេញ​ការ​ងារសភា​ ក្នុង​នាមឯ​កឧត្តម ជាអ្ន​កតំណា​ងរាស្រ្តមា​នអភ័​យឯកសិ​ទ្ធិស​ភា។ ម្យ៉ា​ងទៀត​ លោក​ថា នី​តិវិធី​តុលាការ​ គឺពុំ​មាន​ជនជាប់​ចោទ​ច្បាស់​លាស់។​

សំឡេ​ង លោ​ក យឹ​ម សុវណ្ណ​ នៅថ្ងៃ​ទី២៣​ ខែឧសភានេះ៖


ថ្មីៗនេះ លោ​ក សៀ​ង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​ជា​លើក​ទី២ ឲ្យ​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បង្ហាញខ្លួន នៅ​តុលាការ​ក្នុងនាម​ជា​សាក្សី ទាក់ទងនឹង​ដំណើររឿង សញ្ចារកម្ម។ កន្លងទៅដែរ តុលាការ​បានចេញ​ដី​កាម្តង​រួចទៅហើយ ដើម្បី​ឲ្យ​ឯកឧត្តម កឹម សុខា ចូល​បំភ្លឺ នៅ​ថ្ងៃទី១១ ខែឧសភា។ តែ​ ប្រធានស្តីទី​បក្ស​ជំទាស់រូប​នេះ បាន​បដិសេធ មិន​បង្ហាញខ្លួន​តាម​ការកោះហៅរបស់​តុលាការ នោះទេ៕



Tag:
 កឹម សុខា
  សញ្ចារកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com