ពីនេះ ពីនោះ / មិនយល់...!
ទាកាប៉ា​ព្រៃ​
20, May 2017 , 8:19 am         4237
រូបភាព
ដោយ: ថ្មីៗ
ទាកាប៉ា​ព្រៃ ចំពោះ​សត្វ​ឈ្មោល​ក្បាល​ និង​ក​ពណ៌​ស​ដែលមាន​អុជៗ ខ្មៅ​ពាសពេញ ផ្នែក​ពោះ​ពណ៌​ស និង​ចំហៀង​ខ្លួន​ពណ៌​ប្រផេះ ចំពុះ​ខ្មៅ​ដែលមាន​សិរ​មួយ​កញ្ចុំ​ពីលើ ស្លាប​ក្រោម​ខ្មៅ​ទាំងអស់ ស្លាប​លើ​ពណ៌​ខៀវចាស់​។ បក្សី​នេះ ពេល​បន្ត​ពូជ ក្បាល​គ្មាន​សិរ​ពីលើ​ទេ​។ បក្សី​ប្រភេទ​នេះ ភាគច្រើន​រស់នៅ​តាម​ព្រៃ​លិច​ទឹក តំបន់ដីសើម​វាលទំនាប ជាពិសេស​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។ ជាទូទៅ វាច្រើន​ហើរ​មួយគូៗ ឬ​ហ្វូង​តូចៗ ​និង​បន្ត​ពូជ​ចាប់ពី​ខែមិថុនា ដល់​ខែកញ្ញា​។​


​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​

Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...1011next