ពីនេះ ពីនោះ
× ទាកាប៉ាព្រៃ ចំពោះសត្វឈ្មោលក្បាល និងកពណ៌សដែលមានអុជៗ ខ្មៅពាសពេញ ផ្នែកពោះពណ៌ស និងចំហៀងខ្លួនពណ៌ប្រផេះ ចំពុះខ្មៅដែលមានសិរមួយកញ្ចុំពីលើ ស្លាបក្រោមខ្មៅទាំងអស់ ស្លាបលើពណ៌ខៀវចាស់។ បក្សីនេះ ពេលបន្តពូជ ក្បាលគ្មានសិរពីលើទេ។ បក្សីប្រភេទនេះ ភាគច្រើនរស់នៅតាមព្រៃលិចទឹក តំបន់ដីសើមវាលទំនាប ជាពិសេសតំបន់ជុំវិញបឹងទន្លេសាប។ ជាទូទៅ វាច្រើនហើរមួយគូៗ ឬហ្វូងតូចៗ និងបន្តពូជចាប់ពីខែមិថុនា ដល់ខែកញ្ញា។
ដកស្រង់ពីសៀវភៅ៖ សត្វស្លាបនៃប្រទេសកម្ពុជា, រៀបរៀងដោយលោកតាន់ សេដ្ឋា និង កូលីន ភូល
Tag:
បក្សីនៅប្រទេសកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com