ព័ត៍មានសុខភាព
សុខភាព៖ រឿង​ដែល​អ្នក​មិនត្រូវ​ធ្វើ​ភ្លាមៗ ក្រោយពី​រួមភេទ​រួច​
19, Jul 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​​រឿង​ដែល​អ្នកធ្វើ ក្រោយពី​រួមភេទ​រួច អាច​នឹង​ផ្តល់​ភាព​រីករាយ និង​បង្កើន​ទំនុកចិត្ត​ដល់ដៃ​គូ​ផង ប៉ុន្តែ​មាន​សកម្មភាព​ច្រើនណាស់ ដែល​អាច​បំផ្លាញ​អារម្មណ៍​គេ​បាន​។ អ្វីដែល​សំខាន់​នោះ គឺត្រូវធ្វើ​យ៉ាងណា បង្កើន​ការសប្បាយ​ដដែល​ទៅ ទោះបីជា​រួមភេទ​រួច​ក៏ដោយ​។ ដូច្នេះ ដើម្បី​កុំ​ឲ្យ​ដៃគូ​អ្នក​មិន​សប្បាយចិត្ត ចូរ​កុំ​ធ្វើ​រឿង​ដូចខាងក្រោម​នេះ ក្រោយពី​រួមភេទ​រួច​ឲ្យ​សោះ​។

 
​ចូល​បន្ទប់ទឹក​
​តើ​អ្នកដឹង​តែ​ប្រញាប់ ចូលក្នុង​បន្ទប់ទឹក​ភ្លាមៗ​ដែរ​ទេ ក្រោយពី​ចេញ​ទឹកកាម​រួច​? ខណៈពេលដែល​អ្នក មិនទាន់​ធ្វើ​ឲ្យ​មានការ​ប្រឡូកប្រឡាក់​អ្វីខ្លះ​ផង ក្រោយពី​រួមភេទ​នោះ ដៃគូ​អ្នក​ប្រហែលជា​នៅមាន​អារម្មណ៍ ចង់​ឲ្យ​អ្នក​បន្ត​នៅ​ជាមួយ​នាង​ទៀត​។ ការដែលរ​ត់ទៅ​បន្ទប់ទឹក​តែម្តង​បែបនេះ ប្រហែលជា​អាច​បំបាក់ទឹកចិត្ត ដៃគូ​របស់​អ្នក​កាន់តែខ្លាំង​បាន​។ 
 
​រក​កន្លែង​គេង​
​ក្រោយពី​រួមភេទ​រួច វា​ប្រហែលជា​មិនមែនជា​គំនិត​ដ៏​ល្អ​មួយ​ទេ ដែល​អ្នក​ត្រូវ​រក​កន្លែង​គេង ឲ្យ​លក់​ភ្លាមៗ ព្រោះ​វា​នឹង​សម្លាប់​អារម្មណ៍​ដ៏​ពុះកញ្ជ្រោល​របស់​នាង​បាន​។ ផ្ទុយទៅវិញ អ្នក​គួរតែ​ថ្នាក់ថ្នម​នាង និង​ផ្តល់​ក្តី​ស្រឡាញ់​បន្ថែម​ដល់​នាង​ទៀត​។ 
 
​ឲ្យ​អ្នកផ្សេង​ចូលក្នុង​បន្ទប់​អ្នក​
​មាន​មនុស្ស​ច្រើនណាស់ ដែលមាន​ទម្លាប់​ឲ្យ​ឪពុកម្តាយ ឬ​កូន​របស់ខ្លួន ចូលក្នុង​បន្ទប់​ពួកគេ​ភ្លាមៗ​ក្រោយពី​រួមភេទ​រួច​។ ប៉ុន្តែ ហេតុអ្វី​បានជា​អ្នក​ចង់​ឲ្យ​អ្នកផ្សេង ចូល​បំផ្លាញ​អារម្មណ៍​ឯកជន​អ្នក​ទាំងពីរ​ធ្វើ​អី​? ដៃគូ​អ្នក​ប្រហែល​ជាមាន​គម្រោង​អ្វី ត្រូវធ្វើ​ជាមួយ​អ្នក​បន្ថែមទៀត ហើយ​អ្នក​ក៏​អាច​ប្រើប្រាស់​ពេលវេលា​នេះ បង្កើន​ភាពស្និទ្ធស្នាល​នឹង​គ្នា​ដែរ​។ 
 
​មើល​សារ ឬ​អ៊ី​ម៉ែ​ល​
​ការ​រកមើល​ទូរស័ព្ទ​ភ្លាមៗ ក្រោយពី​រួមភេទ​រួច អាច​ក្លាយទៅជា​រឿង​មិនល្អ​ទេ​។ វា​ប្រ​ហេ​ល​ជា​ផ្តល់​ចំណាប់អារម្មណ៍​ដល់ដៃ​គូ​ថា អ្នកជា​មិនត្រូវ​ការ​រូបគេ ក្រៅពី​រួមភេទ​ឡើយ​។ ការមើល​សារ ឬ​អ៊ី​ម៉ែ​ល​លើ​ទូរស័ព្ទ ក្រោយពី​រួមភេទ​រួច នឹង​មិនអាច​ផ្តល់​អ្វី​ល្អ ដល់​ចំណងស្នេហា​របស់​អ្នក​ឡើយ​។ 
 
​ទូរស័ព្ទ​ហៅ​មិត្តភក្តិ​
​ដៃគូ​អ្នក​ប្រហែលជា​ចង់បាន ភាពស្និទ្ធស្នាល​កាន់​ច្រើន​ទៀត ដូច្នេះ ទំនាក់ទំនង​ទៅ​មិត្តភក្តិ ឬ​ដៃគូ​ជំនួញ គួរតែ​ជា​រឿង​ទុក​មួយ​ឡែក​សិន​។ មិនត្រូវ​ប្រញាប់​ពេក​ឡើយ​។ ចូរ​ចំណាយ​ពេលវេលា​នៅ​ជាមួយ​នាង និង​ឲ្យ​នាង​ដឹងថា អ្នក​ពិតជា​ចង់​បង្កើត ទំនាក់ទំនង​ជាមួយ​នា​ង​មែន​៕ 
 
ផ្តល់សិទ្ធិដោយ  www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com