ព័ត៍មានសុខភាព
​តើ​កូន​នឹង​ទៅជា​បែបណា​បើ​ឳ​ពុក​ម្តាយ​ចូលចិត្ត​បន្ទោស​គ្នា​?
18, Jul 2020 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​មានរឿង​ម្តងៗ មាន​ឳ​ពុក​ម្តាយ​មួយចំនួន​ចូលចិត្ត​បន្ទោស​គ្នា​នៅ​ចំពោះមុខ​កូន​ណាស់ ដោយ​ទម្លាក់កំហុស​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​មិន​ព្រម​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ឡើយ​។ ដូចនេះ​ប្រសិនជា​កូន​ដែលមាន​ឳ​ពុក​ម្តាយ​បែបនេះ តើ​គេ​នឹងមាន​ចរិត​បែបណា​នៅ​ថ្ងៃ​អនាគត​នោះ​?



​ប្រសិនជា​កូន​រស់នៅក្នុង​គ្រួសារ​ដែលមាន​ឳ​ពុក​ម្តាយ​ចូលចិត្ត​ទម្លាក់កំហុស​ឲ្យ​គ្នា​ទៅវិញទៅមក នោះ​វា​នឹង​អាច​ប៉ះពាល់​ដល់​សមត្ថភាព​វិនិច្ឆ័យ​របស់​កូន​ជាខ្លាំង​។ ម្យ៉ាងទៀត​នៅពេលដែល​ឳ​ពុក​ម្តាយ​ឈ្លោះប្រកែក​គ្នា មាន​ម្ខាង​នឹង​មក​ប្រាប់​កូន​ពី​កំហុស​របស់​ម្ខាង​ទៀត ដែល​អាច​ជះឥទ្ធិពល​ដល់​កូន​ធ្វើ​ឲ្យ​គេ​មិន​គោរព​អ្នក​ទាំងពីរ​ឡើយ ដោយ​ចុងក្រោយ​អ្នក​ដែល​ទទួលរង​គ្រោះ​ពិតប្រាកដ​គឺមាន​តែ​កូន​ប៉ុណ្ណោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com