ព័ត៍មានសុខភាព
× នារីភាគច្រើនសុទ្ធតែសង្ឃឹមចង់បានស្បែកដែលសជានិច្ច ហើយមិនចង់ឲ្យវាប្រែជាខ្មៅឡើយ ព្រោះនៅពេលដែលស្បែកស ទោះបីជាអ្នកស្លៀកពាក់អ្វីក៏មើលឃើញស្អាត ហើយមានពន្លឺចែងចាំងដែរ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរូបមន្តធម្មជាតិមួយក្នុងការធ្វើឲ្យស្បែកអ្នកស។ តើមានវិធីបែបណាទៅ?
ដំបូងអ្នកអាចយកប៉េងប៉ោះទៅកិនឲ្យម៉ត់ ហើយយកមកលាបលើមុខអ្នកចំនួន២០នាទី ទើបលាងចេញ ដោយអ្នកអាចធ្វើមួយថ្ងៃចំនួន២ទៅ៣ដងបាន នោះនៅពេលដែលអ្នកព្យាយាមធ្វើ មុខអ្នកនឹងប្រែជាសជាមិនខានឡើយ។
បញ្ជាក់ ៖ ចំពោះអ្នកដែលមានស្បែកឆាប់ប្រតិកម្ម គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យស្បែកជាមុនសិនមុននឹងអនុវត្ត ចៀសវាងស្បែកអ្នកមានបញ្ហា៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com